រដ្ឋមន្ត្រី​បរិស្ថាន​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ដែល​មិន​បំពុល​ដល់​ទឹកសមុទ្រ​

1126
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​២​ខែឧសភា​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រសួង ស្ថាប័ន​ពាក់​ព័​ន្ឋ អាជ្ញាធរខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន វិនិយោគ​ចំនួន​២៤ មកពី​ខេត្ត​ព្រះសីហនុ ។​នៅក្នុង​កិច្ចប្រជុំ​នេះ​ប្រពឹត្តិទៅក្រោមចូលរួមរបស់លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​ដែល​គិតគូរ​ពី​បរិស្ថាន​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​។​

លោកសាយសំអាល់រដ្ឋមន្ត្រី​បរិស្ថាន​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ដែល​មិន​បំពុល​ដល់​ទឹកសមុទ្រ​(រូបថតក្រសួង)

​នៅក្នុង​ជំនួប​នេះដែរ លោក​រដ្ឋមន្ត្រី​បរិស្ថាន បាន​ជំរុញ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​សហការ ក្នុងការ​ដោះស្រាយ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត​ជាពិសេស​ខេត្ត​ព្រះសីហនុ​នេះ ដើម្បី​រក្សា​គុណភាព​ទឹក​និង​រក្សា​តំបន់ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ​ដែលជា​បញ្ហាសំខាន់​ត្រូវ​យកចិត្តទុកដាក់​ជៀស​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ​និង​សោភ័ណភាព​ទីក្រុង​។​ក៏បាន​សំណូមពរ​ដល់​បណ្តា​ក្រុម​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម ធ្វើយ៉ាងណា​ឱ្យមាន​ការកសាង​អាង​ប្រព្រឹត្តិ​កម្មនេះ​ក្នុងការ​លើកកម្ពស់​និង​កែប្រែ​គុណភាព​ទឹក​អោយមាន​ភាពប្រសើរឡើង​។​

​មន្ត្រី​ក្រសួង​បាន​បញ្ជាក់ថា កិច្ចប្រជុំ​ស្តីពី​កិច្ច​គាំពារ​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ​បរិស្ថាន បាន​រៀបចំឡើង​ដើម្បី​ពិភាក្សា អំពី​បញ្ហា​ការបង្ហូរ​ទឹក​កខ្វក់​ចូលទៅក្នុង​សមុទ្រ​ពី​បណ្តា​សណ្ឋាគារ​,​រមណីយ​ដ្ឋា​ន​,​តំបន់​ពាណិជ្ជកម្ម​តាម​បណ្តោយ​ឆ្នេរសមុទ្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​។ កិច្ចប្រជុំ បានដាក់​ចេញ​នូវ​ចំនុច​មួយចំនួន​ដើម្បី​រក​ដំណោះស្រាយ​សមស្រប លើ​ការធ្វើ​ប្រព័ន្ធ​លូ ដែល​បច្ចុប្បន្ន​កំពុងមាន​បញ្ហា​ប្រឈម​រួមមាន ការជំរុញឱ្យ​មាន​ការ​រៀបចំ​ប្រព័ន្ធ​លូទឹក ភ្លៀង​និង លូទឹកស្អុយ​ដាច់ដោយឡែក​ពីគ្នា និង​ត្រូវធ្វើ​ការស្តារ​អូរ​ធម្មជាតិ​ឡើងវិញ​ដើម្បី​ធានា​លំហូរ​ទឹកជា​ប្រក្រតី​ទាំង រដូវប្រាំង និង​រដូវវស្សា​ព្រមទាំង​ត្រូវមាន​ការកំណត់​ទីតាំង​ដី​ចំណី​មាត់​អូរ​ធម្មជាតិ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ក្នុងការ​បម្រើ​ប្រយោជន៍​រួម ។​

​អង្គ​ប្រជុំបាន​ស្នើឱ្យ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​អាជ្ញាធរ​បង្កើន​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ម្ចាស់​ទីតាំង​ទាំង​អស់ បំពាក់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​សម្រាប់ធ្វើ​ការសំអាត​និង​មានការ​ឆ្លើយតប​កម្រិត​កំណត់​ស្តង់ដា​បញ្ចេញ​មុននឹង​បង្ហូរ​ចូល​អូរ​ធម្មជាតិ ចុងក្រោយ​គឺ​ចូល​សមុទ្រ ក៏ដូចជា​ស្វែងរក ការគាំទ្រ​ជាថ​វិការ​រួម សម្រាប់​រៀបចំ​អាង​ប្រព្រឹត្តិកម្ម ពី​បណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ធ​៕​មន​