រដ្ឋមន្ត្រី​បរិស្ថាន​៖ ​ជ័យលាភី​របស់​និស្សិត​ជា​ធនធាន​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​ត្រើយ​សុភមង្គល​

244

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ នៅ​ថ្ងៃទី​១៦ ខែតុលា​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញា​​ប​ត្រ​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្ររង​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ ។​
​ ​
​លោក​រដ្ឋមន្ត្រី បាន​អបអរសាទរ​ដល់​និស្សិត និង​ក្រុមគ្រួសារ​របស់​និស្សិត ដែលមាន​កូន​ឬ​សមាជិកគ្រួសារ​ទទួលបាន​ជ័យលាភី​នៅ​ថ្ងៃ​​នេះ ដោយបាន​ចាត់ទុកថា នេះ​គឺជា​កិត្តិយស​សម្រាប់​ក្រុមគ្រួសារ ។
​ ​
​ទ​ន្ទឺ​ម​នឹង​នេះ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ធនធានមនុស្ស​ទាំងអស់​នេះ គឺជា​ធនធាន​ដ៏​មាន​សារប្រយោជន៍ ដែល​នឹង​នាំ​នា​​វា​កម្ពុជា​ឆ្ពោះទៅកាន់​ត្រើយ​សុភមង្គល ព្រោះថា​មានតែ​ការប្រើប្រាស់​ខួរក្បាល​ប៉ុណ្ណោះ នឹង​ជំរុញ​កម្ពុជា​ឲ្យ​មានលទ្ធភាព​ក្នុងការ​ប្រកួត​​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ។​
​ ​
​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ជោគជ័យ​របស់​និស្សិត​នាពេលនេះ ក៏​មិនអាច​កាត់ផ្តាច់​​បាន​ពី​កត្តា​ចំនួន​៣ ដែល​បាន​បង្ក​បរិយាកាស​ដល់​ភាពជោគជ័យ​របស់​និស្សិត ។ ទាំងនោះ​គឺ​​កត្តា​ស្ថិរភាព​នយោបាយ កត្តា​សន្តិសុខ និង​កំណើនសេដ្ឋកិច្ច​ចំនួន​៧​ភាគរយ ក្នុង​រយៈពេល​២០​ឆ្នាំកន្លងមក រួមទាំង​សេរីភាព​សារព័ត៌មាន ដែល​បានផ្តល់​ឱកាស​ដល់​សិស្ស និស្សិត និង​​ប្រជា​ពល​ទូទៅ​ទទួលបាន​ការសិក្សា និង​ការប្រកប​ការងារ​បាន​យ៉ាង​ពេញលេញ ដោយបាន​​ប្រែក្លាយ​ពលរដ្ឋ​កម្ពុជា​ទៅជា​ប្រជាពលរដ្ឋ​ពិភពលោក​ដូច្នោះ​ដែរ ៕​ដោយៈ​សម្បត្តិ​កញ្ញា​/sn
​ ​
​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្លែង​ទៅកាន់​និ​ស្សិ​តៈ​( រូប​បរិស្ថាន​)