រដ្ឋមន្ត្រី​បារាំង​សុំ​កុំអោយ​ត្រាំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​បារាំង​ខណៈ​សមាជិកសភា​បារាំង​ហៅ​មេដឹកនាំ​អាមេរិក​ថា​«​កញ្ចាស់​ដូ​ណា​ល់​វង្វេងវង្វាន់​»

1723
ចែករម្លែក
  • 95
    Shares

រដ្ឋមន្រ្តីការបរទេសបារាំងបានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ អោយឈប់ជ្រៀតជ្រែកក្នុងនយោបាយបារាំងបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានបង្ហោះសារអំពីការតវ៉ាប្រឆាំងដែលបានធ្វើកក្រើកប្រទេសបារាំងនិងវាយប្រហាររិះគន់កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។

លោករដ្ឋមន្រ្តីហ្សង់អ៊ីយីវ ឡឺ ឌ្រីយ៉ង់

លោករដ្ឋមន្រ្តីហ្សង់អ៊ីយីវ ឡឺ ឌ្រីយ៉ង់(Jean-Yves Le Drian)បានប្រាប់ទូរទស្សន៍ថា«យើងមិនលូកលាន់នយោបាយអាមេរិកនិងយើងចង់អោយមានការធ្វើដូចគ្នា។ខ្ញុំចង់និយាយសំដៅលោកដូណាល់ ត្រាំនិងប្រធានាធិបតីបារាំងក៏និយាយដូច្នេះដែរ ទុកអោយប្រជាជាតិយើងដោះស្រាយខ្លួនឯង»។

កាលពីថ្ងៃសៅរិ៍លោកត្រាំបានសរសេរបង្ហោះពាក់ព័ន្ធការតវ៉ាប្រឆាំងរបស់ក្រុងអាវកាក់ពណ៌លឿងដែលបានរាលដាលពាសពេញបារាំងចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកានិងបង្កកុបកម្មនៅទូទាំងក្រុងប៉ារីស។

លោកបានលើកឡើងថា«ថ្ងៃនិងរាត្រីសោកសៅណាស់នៅប៉ារីស។តើវាប្រហែលដល់ពេលបញ្ចប់កិច្ចព្រមព្រៀងក្រុងប៉ារីសដ៏ចំណាយខ្ពស់និងគួរអោយអស់សំណើច ហើយបង្វែរលុយមកកាន់ប្រជាជនជាទំរង់យកពន្ធទាប?»។

លោកត្រាំមុននោះបានសរសេរបង្ហោះផងដែរថា« កិច្ចព្រមព្រៀងក្រុងប៉ារីសមិនដំណើរការល្អទេសំរាប់ក្រុងប៉ារីស។ការប្រឆាំងតវ៉ានិងកុបកម្មរាលដាលពេញបារាំង។ប្រជាជនមិនចង់បង់ប្រាក់ច្រើនៗដើម្បីគ្រាន់តែអាចការពារបរិស្ថាន។ប្តូរទៅ” យើងចង់បានត្រាំ! យើងស្រឡាញ់បារាំង”»។

ការតវ៉ាប្រឆាំងនៅបារាំងមិនពាក់ព័ន្ធដោយផ្ទាល់នឹងកិច្ចព្រមព្រៀងអាកាសធាតុដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ទេ និងត្រូវបានត្រាំបោះបង់ចោលចាប់តាំងពីពេលនោះមក ជាហេតុនាំអោយប្រធានាធិបតីបារាំងនិងបណ្តាមេដឹកនាំលោកខាងលិចមិនសប្បាយចិត្ត។

ត្រូវជំរុញទឹកចិត្តដោយកំហឹងចំពោះផែនការដំឡើងពន្ធប្រេង ដែលជាផ្នែកនៃការដំឡើងពន្ធក្នុងបំណងរុញបារាំងទៅកាន់សេដ្ឋកិច្ចពឹងលើការបញ្ចេញឧស្ម័នកាបោនតិច ការតវ៉ាប្រឆាំងរបស់បាតុករអាវកាក់ពណ៌លឿងបានរីកទៅជាចលនាធំមួយប្រឆាំងនឹងគោលនយោបាយនិងស្ទីលដឹកនាំរបស់ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង។

ពួកអ្នកនយោបាយបារាំងដទៃទៀតក៏បានឆ្លើយតបដោយកំហឹងចំពោះការបង្ហោះសារផ្លែផ្ការបស់ត្រាំ រួមមានសមាជិកសភាមួយរូបមកពីគណបក្សរបស់ម៉ាក្រុងដែលបានហៅត្រាំថា«ដូណាល់កញ្ចាស់វង្វេងវង្វាន់»។

ក្នុងពេលជាមួយគ្នា មានការអំពាវនាចច្រើនឡើងអោយលោកម៉ាក្រុងបញ្ចប់វិបត្តិដែលគ្របដណ្តប់បារាំងនៅពេលនេះ ខណៈអាជ្ញានៅក្រុងប៉ារីសនិងកន្លែងផ្សេងទៀតកំពុងរាប់ចំនួនខូចខាតនិងការបាត់បង់ទំនិញបង្កឡើងដោយបាតុកម្មកុបកម្មកាលពីចុងសប្តាហ៍៕ដោយ:វាសនា

ទោះជាដាក់កម្លាំងក្រាស់ក្រែល រដ្ឋធានីបារាំងជួបកុបកម្មជាថ្មីទៀតកាលពីថ្ងៃសៅរិ៍

#