រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក អំពាវនាវ​នាវ​អោយ​ចិន​និង​សហភាព​អឺរ៉ុប​ធ្វើ​សម្បទាន​រឿង​ពន្ធគយ​

720
ចែករម្លែក

រដ្ឋមន្រ្តីរតនាគារអាមេរិក លោកSteven Mnuchinបាននិយាយកាលពីថ្ងៃសៅរ៍ទី២១កក្កដាថា លោកនឹងជំរុញអោយចិននិងសហភាពអឺរ៉ុបព្រមព្រៀងអំពីទំនាក់ទំនងកាន់តែមានតុល្យភាពឡើងខាងពាណិជ្ជកម្ម នៅពេលលោកជួបរដ្ឋមន្រ្តីហិរញ្ញវត្ថុនៅក្នុងជំនួបក្រុមប្រទេសG20នៅក្រុងប៊ុយណូហ្សែរ។

Mnuchin បានទៅដល់រដ្ឋធានីនៃប្រទេសអាហ្សង់ទីនបន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានពណ៌នាចិន សហភាពអឺរ៉ុបនិងរុស្ស៊ីថាជា”សត្រូវពាណិជ្ជកម្ម”និងបានគំរាមវាសំពងលើទំនិញតំលៃ៥០០ពាន់លានដុល្លារទាំងស្រុងដែលអាមេរិកនាំចូលមកពីចិន ដោយវាយពន្ធបែបពិន័យ។

សូមបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មអាមេរិកជាមួយចិនមានចំនួនជិត៣៧៦.០០០លានដុល្លារនៅឆ្នាំ២០១៧។

លោករដ្ឋមន្រ្តីបាននិយាយថា” វាការការទទួលខុសត្រូវជាក់ស្តែងមួយ ដូច្នេះខ្ញុំមិនបន្ទាបលទ្ធភាពអាចធ្វើកើតទេ។យើងមានគោលដៅច្បាស់របស់យើង។យើងចែករំលែកបំណងប្រាថ្នាមួយគឺ ទំនាក់ទំនងកាន់តែមានតុល្យភាពឡើងមួយ តាមរយៈលក់ទំនិញរបស់យើងច្រើនឡើងទៅចិន។ខ្ញុំគិតថាវាជាមហាឱកាសសំរាប់យើងនិង
ចិន”។

លោកបានចង្អុលទៅរកវិស័យថាមពល កសិកម្មនិងបច្ចេកវិទ្យា ដែលអាមេរិកអាចបង្កើនវត្តមានរបស់ខ្លួននៅចិន តែលោកថាការរកស៊ីចូលហ៊ុនគ្នាជាឧបសគ្គមួយរវាងប្រទេសទាំងពីរ ដោយសារបញ្ហាបច្ចេកវិទ្យា។

លោកSteven Mnuchinក៏បាននិយាយអំពីទណ្ឌកម្មពាណិជ្ជកម្មបច្ចុប្បន្ននិងនៅអនាគត លើកូរ៉េខាងជើង អ៊ីរ៉ង់ នេណេស៊ុយអេឡានិងនីការ៉ាហ្ក័រ៕ដោយ៖វាសនា