រដ្ឋមន្ត្រី​វង សូ​តៈ មនុស្ស​ចាស់​នៅ​កម្ពុជា​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​កាន់តែច្រើន​

1102
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើង​អំពី​វិស័យ​សុខុមាលភាព​មនុស្ស​នៅ​កម្ពុជា​ថា ” មនុស្ស​ចាស់​នៅ​កម្ពុជា កំពុង​ទទួលបាន ការយក​ចិ​ត្ដ​ទុកដាក់​ខ្លាំង ទៅលើ​លើ​វិស័យ​សុខុមាលភាព ស្របតាម​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០​។ ការងារ​សុខុមាលភាព មនុស្ស​ចាស់ ត្រូវបាន​លើកកម្ពស់​ជា​បន្ដបន្ទាប់ ស្របតាម​ស្ថានភាព​ជាក់ស្ដែង​របស់​ក​ម្ពុ​ជា​។ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ លិខិតបទដ្ឋាន​គតិ​យុ​ត្ដ​នានា និង បាន​បង្កើត​យន្ដការ​ជាច្រើន ដើម្បី បង្កើន​ប្រសិទ្ធភាព នៃ​ការផ្ដល់​របប​គោលនយោបាយ សម្រាប់​សេវា​សង្គមកិច្ច​ចំពោះ​ជន​ចាស់ជរា ” ។

​លោក វង សូត ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ស្ដីពី វឌ្ឍនភាព​ការងារ និង ទិសដៅ​អនុវត្ដ​បន្ដ​របស់​លេខាធិការដ្ឋាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស​ចាស់ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ មេសា ឆ្នាំ​២០១៨ ។​

​ដោយសារ​កម្ពុជា មាន​សុខសន្ដិភាព ពេញបរិបូរណ៍ និង កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន និង​សមធម៌ ក្នុង​រយៈពេល​ជិត​ពីរ​ទស្សវត្ស៍​កន្លងមកនេះ ទើប​តម្រូវឱ្យមាន​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា បញ្ហា​សុខុមាលភាព​មនុស្ស​ចាស់​ជាដើម​។​

​គិត​មកដល់ពេលនេះ ក្រសួង​សង្គមកិច្ច បាន​បង្កើត​សមាគម​មនុស្ស​ចាស់​ចំនួន ១.៦៤៦ នៅ​គ្រប់​ឃុំ​-​សង្កាត់​ទូទាំងប្រទេស សំដៅ​ជួយ​សម្រួល​ទុក្ខលំបាក​របស់​មនុ​ស្សចា​ស់ និង​ជួយ​គ្នា​ទៅវិញទៅមក ក្នុងករណី​មានធុរៈ​។ ទីទៃ​ពីនេះ​ទៅ ក្រសួង​សង្គមកិច្ច ក៏​បាននិងកំពុង​សិក្សា អនុវត្ដ​គម្រោង បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ការផ្ដល់សេវា​ថែទាំ​មនុស្ស​ចាស់ជរា តាមរយៈ​ភ្នាក់ងារ​ដែលមាន​វិជ្ជាជីវៈ ត្រឹម​ត្រួវ ។​

​រាជរដ្ឋាភិបាល បានសម្រេច​រៀបចំ​ឯក​សារ​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យ ចាស់ ២០១៧-២០៣០ ស្របតាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់ កាល​ទី​៣ ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ក្នុងទិសដៅ​អភិវឌ្ឍន៍ និង​ជំរុញ​ប្រព័ន្ធ​សុខុមាលភាព​មនុស្ស​ចាស់ ឱ្យមាន​លក្ខណៈ​ប្រមូលផ្ដុំ​។​

​គោលនយោបាយ​នានា ដែល​បាននិងកំពុង​ដាក់ឱ្យអនុវត្ត ស្របតាម​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​កម្ពុ​ជា​។ ចំនួន​មនុស្ស​វ័យចាស់ ដែលមាន​អាយុ​ពី ៦០ ឆ្នាំ​ឡើង នៅក្នុង​ឆ្នាំ ២០១៣ មាន ៨ ភាគរយ ឬ ១ លាន ២ សែន​នាក់ នៃ ប្រជាជន​សរុប ហើយ​ត្រូវបាន​ព្យាករ​ថា នឹង​កើន​ឡើ​ទៅដល់ ១១ ភាគរយ ឬ ២ លាន​នាក់ នៅ​ឆ្នាំ​២០៣០៕ Kh