រដ្ឋមន្ត្រី​វប្បធម៌​ប្រាប់​ឱ្យ​អ្នកនិពន្ធ​កុំ​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ​

238
ចែករម្លែក

ដោយ​: មេសា​
​ភ្នំពេញ​:
រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បានផ្តល់​អនុសាសន៍​ដ​ល់​អ្នកនិពន្ធ​ទាំងឡាយ​ថា “​អ្នកនិពន្ធ ត្រូវ​រក្សា​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គុណធម៌ សីលធម៌ និង សច្ចធម៌ ហើយក៏​ត្រូវ​ចៀសវាង​ការលួចចម្លង​ស្នាដៃ​របស់​អ្នកដទៃ​។ អ្នកនិពន្ធ​ត្រូវតែមាន​ចំណេះដឹង​ច្បាស់លាស់ និង​ទូលំទូលាយ ត្រូវ​អាន​ឱ្យបាន​ច្រើន បើទោះបីជា​ថា អ្នកអាន​មិនមែន​សុទ្ធតែ​ក្លាយជា​អ្នកនិពន្ធ​គ្រប់គ្នា​ក៏ពិតមែន ប៉ុន្តែ​គ្មាន​បុគ្គល​ណា​អាច​ក្លាយជា​អ្នកនិពន្ធ​ដ៏​ល្អ​ម្នាក់ ដោយ​មិន​អាន​ច្រើន​ឡើយ​។ ម្យ៉ាងទៀត មិនមែន​អាន​តែ​ប្រភេទ​សៀវភៅ ឬ មុខជំនាញ​ដែល​ខ្លួន​ចូលចិត្ត​ឡើយ ប៉ុន្តែ​ក៏ត្រូវ​អាន​នូវ​អ្វីដែល​ខ្លួន​មិន​ចូលចិត្ត​ផងដែរ ទើប​ទទួលបាន​ចំណេះដឹង​ទូលំទូលាយ​“​។​

លោកស្រី ភឿង ស​កុ​ណា ថ្លែង​ទៅកាន់​អង្គពិធី​ប្រគល់​វិញ្ញ​បន​ប​ត្រ​ដល់​សិក្ខា​សមាគម​អ្នកនិពន្ធ​ខ្មែរ​ជំនា​ន់ទី ៣៣ (រូប៖ មេសា)

​លោកស្រី ភឿង ស​កុ​ណា ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​អ្នកនិពន្ធ​ខ្មែរ​ជំនា​ន់ទី ៣៣ ចំនួន ៣៥ នាក់ នា​ព្រឹក​ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៩ នៅឯ​សាលា​វិចិត្រសិល្បៈ​។​

​លោក ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​លើកឡើងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​តែង​និពន្ធ និង​ការអាន​នៅ​កម្ពុជា មាន​សន្ទុះ​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​វា​នៅ​មិនទាន់​ដល់ក​ម្រឹត​ដែល​ចង់បាន​នៅឡើយ ហើយ​បើ​ធៀប​ទៅនឹង​ប្រទេសជិតខាង វិស័យ​តែង​និពន្ធ និង​ការអាន​នៅ​កម្ពុជា នៅ​ពីក្រោយ​គេ​នៅឡើយ​។​

ពី​ធី​ប្រគល់​វិញ្ញ​ប​នប​ត្រ​ដល់​សិក្ខា​សមាគម​អ្នកនិពន្ធ​ខ្មែរ​ជំនា​ន់ទី ៣៣

​គប្បី​រំឭកថា ពិ​ព័រ​ណ៌​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​៤ កាលពី​ចុង ឆ្នាំ​២០១៨ កន្លងទៅ មាន​អ្នកចូលរួម​ជាង ១០ ម៉ឺន​នាក់ គឺ​កើនឡើង ៣ ដង បើ​ធៀប​ទៅនឹង​កាលពី​ឆ្នាំ ២០១៧ ។ ចំណែក​សៀវភៅ បកប្រែ​ពី​ភាសាបរទេស ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា ប្រហែលជា ៣០ ភាគរយ នៃ សៀវភៅ​សរុប​ដែល​បាន​បោះពុម្ព​នៅ​កម្ពុជា​។​

​លោក ហុក សុទ្ធិ នាយក​អង្គការ ស៊ី​ប៉ា ដែល​បានធ្វើការ​លើ​វិស័យ​អំ​ណាន​នៅ​កម្ពុ​ជាជាង ២៥​ឆ្នាំ​មកហើយ ក៏បាន​ទទួលស្គាល់​ដែរ​ថា វិស័យ​អំ​ណាន​នៅ​កម្ពុជា មាន​សន្ទុះ​គួរឱ្យកត់សម្គាល់​មែន ប៉ុន្តែ​នៅមានកម្រិត​ទាប​នៅឡើយ បើ​ធៀប​ទៅនឹង​អំ​ណាន នៃ ប្រទេស​ក្នុង​តំបន់ ហើយក៏​កាន់តែ​ទាប​ទៅទៀត បើ​ធៀប​ទៅនឹង​ការអាន នៃ​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​លោក ដែល​ប្រការនេះ​ក៏​ជា​សូចនាករ​ណ៍​ផងដែរ ថា កម្រិត នៃ ភាពជឿនលឿន​របស់​ប្រជាជាតិ ១ មាន​អំ​ណាន​ជា​មូលដ្ឋាន ឬ ជា​កត្តា​ជំរុញ​ដ៏​សំខាន់បំផុត​១​។

​លោក ហុក សុទ្ធិ បានផ្តល់​អនុសាសន៍​ថា មនុស្ស​ក្នុងសង្គម​ខ្មែរ គឺ​ទាំង​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ធម្មតា អាជីវករ បុគ្គលិក​ស្ថាប័នឯកជន អ្នក​កំពុង​សិក្សា និង អ្នក​បញ្ចប់​ការសិក្សា ត្រូវ​ចាត់ទុក​ការអាន​ថា​ជា​កត្តា​ដ៏​ចាំបាច់ និង សំខាន់បំផុត ១ ត្រូវ​លើកទឹកចិត្ត​ឱ្យមាន​ការអាន និង បណ្តុះ​វប្បធម៌ នៃ ការអាន​បន្ថែមទៀត​៕ ល​