រដ្ឋមន្ត្រី​វប្បធម៌​: គ្មាន​ជោគជ័យ​ពី​ក្រៅ​ណាមួយ​កើតឡើង ដោយ​គ្មាន​ជោគជ័យ​ពី​ផ្ទៃក្នុង​ខ្លួនឯង​នោះឡើយ​

526
ចែករម្លែក

ដោយ​: អ​ង្រ​តូច​
​សៀមរាប​:
ក្នុងឱកាស​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន អំពី​គណៈ ក​ម្មា ធិ​ការ​អន្ដរជាតិ​សម្របសម្រួល កិច្ច​គាំពារ និង អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ លោក ស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ អប្សរា បាន​បញ្ជាក់ថា អាយ​ស៊ី​ស៊ី​-​អង្គរ​បាន​ដំណើរការ​យ៉ាង​ល្អប្រសើរ និង ជា​គំរូ​សម្រាប់​ពិភពលោក​រយៈពេល ២៥​ឆ្នាំ មកហើយ និង​ជា​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៃ​យន្តការ​អន្តរជាតិ​មួយ ដែលមាន​ការចូលរួម​ពី​អង្គ ការ​យូណេស្កូ ប្រទេស​បារាំង ប្រទេស​ជប៉ុន ក្នុងនាម​ជា​សហប្រធាន រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អន្តរជាតិ​ជាច្រើន​ទៀត​។ ទន្ទឹមគ្នា​នេះដែរ ជោគជ័យ ទាំងនោះ មិនអាច​កើតឡើង​បានឡើយ បើ​គ្មាន​ការ ជោគជ័យ​ពី​ផ្ទៃក្នុង​ខ្លួនឯង​ជាមុន​។​

​ជោគជ័យ​ផ្ទៃក្នុង​ទាំងនោះ​រួមមាន ឆន្ទៈ​ដ៏​មោះមុត​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ឱ្យបាន​គង់វង្ស ព្រមទាំង​ការចូលរួម​ដោយផ្ទាល់​របស់​អង្គ​ព្រះមហាក្សត្រ ដែល​ព្រះ អង្គ គង់ ជា ព្រះ ប្រធាន កិត្តិយស​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​បាន​ផ្តល់នូវ​ការជួយជ្រោមជ្រែង​គ្រប់សព្វ​បែបយ៉ាង លើ​កិច្ចការ​ថែរក្សា​មរតក​ដូនតា​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ​។ ជាពិសេស​កត្តា​សុខសន្តិភាព​ពេញលេញ​ក្នុង​ផ្ទៃ​ប្រទេស​នាំមក​នូវ​ការអភិវឌ្ឍ​គ្រប់​វិស័យ បានអនុញ្ញាត​ឱ្យ យើង ពង្រឹង ខ្លួន ដើម្បី​ធ្វើ ការ​ជាមួយ​អ្នកជំនាញ​អន្តរជាតិ​ផង​និង​ខ្លួនឯង​ផង​។

​ការគាំទ្រ​ពី​មហាជន​ទូទៅ ការយល់ដឹង​ពី​តម្លៃ​នៃ​បេតិកភណ្ឌ​ជាតិ ក៏​ជា​ចំណុច យ៉ាងសំខាន់​ក្នុង​ការចូល រួម ចំណែក នៃ​ជោគជ័យ នេះដែរ​។ ឧទាហរណ៍​ជាក់ស្តែង គឺ​ការ សម្រេច​ព្រះទ័យ​របស់​ព្រះសង្ឃ​គង់នៅ​វត្ត​លលៃ ដោយ​ស្ម័គ្រ​ព្រះទ័យ ធ្វើការ​ផ្លាស់ប្តូរ​កុដិ​និង​សំណង់​ក្នុង​វត្ត​ពីលើ​ខឿន​ប្រាសាទលលៃ មក​គង់នៅ​ផ្នែក​ខាងក្រោម នៃ​បរិវេណ ប្រា សាទ លលៃ​វិញ​។ នេះ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​ជាតិ​និង​អន្តរជាតិ​ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​នានា​។​

​កត្តា​ជោគជ័យ​ចុងក្រោយ គឺ​ការពង្រីក​និង​ពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ​របស់​អ្នកជំនាញ​ជាតិ​។ បច្ចុប្បន្ន​អ្នកជំនាញ​ខ្មែរ ពិសេស​អ្នកជំនាញ​វ័យក្មេង​មាន​សមត្ថភាព ក្នុងការ​បំពេញការងា​រ​បាន​យ៉ាង​ល្អប្រសើរ និង ព​ង្រឹ ង សមត្ថភាព​ខ្លួន​បន្ថែម ព្រោះ​ថាបើ​ខ្លួន​យើង​មិន​រឹងមាំ យើង​មិនអាច​សហការ​ជាមួយ​ស្ថាប័ន ខាងក្រៅ​បាន ឡើយ​។ ជាក់ស្តែង អ្នកជំនាញ​ខ្មែរ​កំពុងតែ​បាន​ដឹកនាំ​និង​អនុវត្ត​ដោយផ្ទាល់​នូវ​គម្រោង​ជួសជុល​យ៉ាង ច្រើន​ក្នុង​រមណីយដ្ឋាន អង្គរ​៕ ល​

#