រដ្ឋមន្ត្រី​សង្គមកិច្ច​ផ្តល់​អនុសាសន៍ ៧ ចំណុច​ដល់​អ្នកពាក់ព័ន្ធ​វិស័យ​ពិការភាព​

321
ចែករម្លែក
  • 47
    Shares

ដោយៈ មេសា​/ភ្នំពេញៈ​ថ្លែង​នៅក្នុង​ពិធី​ចែក​បណ្ណ​សង្គមកិច្ច និង បើកប្រាក់​របប​គោលនយោបាយ​ចំពោះ​ជនពិការ​ក្រីក្រ នៅស្រុក​កោះសូទិន ខេត្ត កំពង់ចាម កាលពី​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩ នេះ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវ​នីតិ​សម្បា​ទា លោក វង សូត បានផ្តល់​អនុសាសន៍ ៧ ចំណុច​ដល់​អ្នក​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​ពិការភាព​គឺ​៖


​ ​១.​បន្ត​សហការ​ជាមួយ​ក្រសួងផែនការ លើ​ការ​បន្ស៊ី​ផែនការ​សកម្មភាព ក្នុងការ​កំណត់​អត្តសញ្ញាណ​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​។


​ ​២.​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ដែលមាន​ការងា​រពាក់​ព័ន្ធ​នឹង​ការស្តារ​លទ្ធភាព​ពលកម្ម​នៅ​សហគមន៍ ចងក្រង​ជា​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​ពិការភាព ដើម្បី ងាយស្រួល​កំណត់​ជនពិការ​ទូទៅ ជាពិសេស​ជនពិការ​ក្រីក្រ ក្នុងការ​ផ្តល់​របប​គោលនយោបាយ​ឱ្យបាន​ល្អប្រសើរ ។


​ ​៣.​បន្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល ក្នុងការ​កំណត់​លក្ខណៈ វិនិច្ឆ័យ​ប្រភេទ និង​កម្រិត​ពិការភាព ដើម្បី​ទទួលបាន​ផលប្រយោជន៍ និង​សេវា​នានា​។​


​ ​៤. បន្ត​ជំរុញ​ក្រសួង ស្ថាប័ន និង ផ្នែក​ឯកជន ឱ្យទទួល​ជនពិការ ចូល​បម្រើ​ការងារ​តាម​អត្រា​កំណត់ ២ ភាគរ សម្រាប់​ស្ថាប័នរដ្ឋ និង ១ ភាគរយ សម្រាប់​វិស័យ​ឯកជន​។


​ ​៥. រដ្ឋបាល​សិទ្ធិ​ជនពិការ ត្រូវធ្វើ​អធិការកិច្ច​វិស័យ​ពិការភាព​ចំពោះ​ក្រសួង ស្ថាប័នរដ្ឋ និង វិស័យ​ឯកជន លើ​អត្រា​ទទួល​ជនពិការ​ឱ្យចូល​បម្រើកា​រងារ ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន គតិយុត្ត​នានា ។


​ ​៦.​រៀបចំ​នីតិវិធី​អន្តរាគមន៍​លើ​សេវា​យុត្តិធម៌​ដល់​ជនពិការ ក្នុងនោះ មានការ​ទទួល​បណ្តឹង​តវ៉ា និង​ដោះស្រាយ​សំណូមពរ​របស់​ជនពិកា​រ​។​


​ ​៧.​បន្ត​ជំរុញ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​ផ្តួច​ផើ្ត​ម​មុខ​របប​និង​ផ្គូរ​ផ្គង​ការងារ​ជូន​ជនពិការ​គ្រប់​ប្រភេទ ។​


​គិត​ចាប់ពី​ឆ្នាំ ២០១៦ មក ក្រសួង​សង្គមកិច្ច បានផ្តល់​របប​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ ចំនួន ១១.៦២៨ នាក នៅក្នុង ខេត្ត​ត្បូងឃ្មុំ ព្រៃវែង ​ស្វាយរៀង ​ប៉ៃលិន​ ​កំពង់ចាម កណ្តាល ខេត្តកំពង់ធំ ​កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ សៀមរាប និង ខេត្ត កំពត ។ ចំណែក​ជន​មាន​ពិការភាព​ដែល​ត្រូវបាន​ជ្រើសរើស​ចូល​បម្រើ​ការងារ​នៅ​ឆ្នាំ ២០១៨ កន្លែង​ទៅ ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង ឯកជន សរុប ៥.៨៦៨​នាក់ ៕ Kh

លោក​រដ្ឋមន្ត្រី វង សូត ថ្លែង​ទៅកាន់​អង្គពិធី ( រូបៈ មន្ត្រី )
ពិធី​ប្រគល់​បណ្ណ​សង្គមកិច្ច និង បើកប្រាក់​របប​គោលនយោបាយ​ចំពោះ​ជនពិការ​ក្រីក្រ ស្រុក​កោះសូទិន ខេត្ត កំពង់ចាម ( រូបៈ មន្ត្រី )
#