រដ្ឋមន្ត្រី​សាធារណ​ការណែនាំ​មន្ត្រី​ផ្តល់​សេវា បន្ទាប់ពី​មន្ត្រី​ខ្លះ​មាន​ឥរិយាបថ​មិន​សមរម្យ​

171
ចែករម្លែក
(រូបថតក្រសួងសធារណការ)

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សា​ធារ​ការ​និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​១៩​ខែ សីហា​ឆ្នាំ​២០១៩​ម្សិ​លិញ​នេះ​បានចេញ​ការណែនាំ​ស្តីពី​ការពង្រឹង​តួនាទី​ភារកិច្ច​និង​ក្រមសីលធម៌​របស់​មន្ត្រី​ក្នុង​ការផ្តល់​សេវាសាធារណៈ​ក្រោម​ឱវាទ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​ជាការ​កត់សម្គាល់​សេចក្តីណែនាំ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​សប្តាហ៍​កន្លងទៅ​នៅ​ខេត្តសៀមរាប​មាន​ស្ត្រី​ឋានៈ​អនុប្រធាន​ការិយាល័យ​ម្នាក់​បាន​យក​ជើង​ទៅ​ចង្អុល​ផ្លាកលេខ​រថយន្ត​ប្រជាពលរដ្ឋ​ក្នុងពេលដែល​យក​ឡាន​នេះ​ទៅ​ឆៀក​។​
​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​មាន​ប្រាំពី​ចំណុច​។​ក្នុងនេះ​មានៈ​
១. ត្រូវបំពេញ​តួនាទី​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ភាពស្មោះត្រង់ សេចក្តីថ្លៃថ្នូរ និង​ទំនួល​ខុសត្រូវ​ខ្ពស់​។​
២. ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​ជាម​ន្ត្រី​ល្អ ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​នូវ​រាល់ពេល​ទំនាក់ទំនង​ផ្តល់ សេវាសាធារណៈ ប្រកបដោយ​ភាពកក់ក្តៅ និង​ការគោរព​ស្រឡាញ់ ព្រមទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ពេញចិត្ត ចំពោះ​រាល់​សកម្មភាព​ការងារ​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​។​
៣. ត្រូវ​កំណត់​របៀបរបប​ធ្វើការ​ងារ​ដោយ​បំពេញ​នូវ​សេចក្តីត្រូវការ​ជាក់ស្តែង​ជូន​ប្រជាពលរដ្ឋ​ដែល មក​ទទួល​សេវា​ឲ្យ​បានល្អ​បំផុត​។​
៤.​ត្រូវ​ផ្តល់ព័ត៌មាន​ឲ្យ​បានច្បាស់លាស់​អំពី​នីតិវិធី និង​បែបបទ​ផ្សេងៗ ស្របតាម​បទ​ប្ប​ញ្ញ​តិ្ត​ច្បាប់ និង​ត្រូវ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ បំផុត​។​
៥. ត្រូវ​ចូលរួម​អនុវត្ត​យន្តការ​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​និង​ភាពស៊ាំ​ញ៉ាំ ដើម្បី​បង្ក​ភាពងាយស្រួល ដល់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​សេវាសាធារណៈ​។​
៦. មិនត្រូវ​ប្រើប្រាស់​តួនាទី និង​មុខតំណែង​របស់ខ្លួន ទៅ​គំរាមកំហែង ឬ​បង្ក​ការលំបាក​ដល់ ប្រជាពលរដ្ឋ​ឡើយ​។ ៧.​ត្រូវ​ចេះ​សម្របសម្រួល​និង​មានការ​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ដើម្បី​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​បំផុត​។

​លោកស្រី ស៊ីម សុផាត លើកជើង​ឆៀករថយន្ត (​រូប​ថ​តៈ ហ្វេ​ស​ប៊ុ​ក​)


​ ​គួររំលឹកថា​យោងតាម​លិខិត​បង្គាប់​ការចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​លោក គី វី​រុ​ន្ទ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប គឺ​បានសម្រេច​ផ្ទេរ​ភារកិច្ច​លោកស្រី ស៊ីម សុផាត ពី​អនុប្រធាន​អង្គភាព​ចុះបញ្ជី​និង​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត ឲ្យ​មក​បម្រើ​ការងារ​នៅ​ការិយាល័យ​កិច្ចការ​ទូទៅ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប​។​
​ ​សូមជម្រាបថា កាលពី​ថ្ងៃទី​១៤ ខែសីហា ប្រជាពលរដ្ឋ​បាន​យក​រថយន្ត​ទៅ​ឆៀក​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​។​ពេលនោះ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​។​វត្តមាន​ពេលនោះ​គឺមាន​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​ដែល​គ្រង​ឯកសណ្ឋាន​ជា​មន្ត្រីរាជការ​មន្ទីរ​បា​ន​ឈរ​នៅ​ពីមុខ​រថយន្ត​។​ក្នុងពេលនោះ​លោកស្រី ស៊ីម សុផាត អនុប្រធាន​អង្គភាព​ចុះបញ្ជី និង​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត បាន​លើកជើង​ឆ្វេង​ទៅ​ចង្អុល​ផ្លាកលេខ​រថយន្ត​ទ​យ៉ាង​ជំទែង​។ សកម្ម​ភាពមិន​គប្បី​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ថត​បាន និង​បង្ហោះ​ផ្សព្វផ្សាយ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​លើ​ស្ត្រី​ជា​មន្ត្រីរាជការ​មួយ​នេះ​៕សរន

#