រដ្ឋមន្ត្រី​សុខាភិបាល​នឹង​ចូល​បំភ្លឺ​ជូន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នៅ​ថ្ងៃទី​១៩​មិថុនា​

505
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នឹង​ដឹកនាំ​គណៈប្រតិភូ​ដើម្បី​ចូលធ្វើ​បទ​បង្ហាញ និង​ពិភាក្សា​ក្នុង​ក្របខណ្ឌ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​)​។

លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល (​រូប​ថ​តៈ​ឯកសារ​)​

​សមាសភាព​គណៈប្រតិភូ​ក្រសួងសុខាភិបាល​ដែល​ចូលធ្វើ​បទ​បង្ហាញ និង​ពិភាក្សា​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មានដូចជាៈ ១. លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។ ២. លោក​សាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ​។ ៣. លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​។ ៤. លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​។ ៥. លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​។ ៦. លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង​គ្រឿងសំអាង​។ ៧. លោក​វេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ និង​លោក ហុក ខៀវ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​។

​យោងតាម​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ថា យោងតាម​សំណើ​របស់​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក លោក​ឈឹម ផល​វរុណ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​លេខាធិការដ្ឋាន នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​ស្នើសុំ​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ អញ្ជើញលោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដឹកនាំ​គណៈប្រតិភូ​ក្រសួងសុខាភិបាល ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​និង​ប្រសិទ្ធភាព នៃ​ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ បញ្ហា និង​គុណភាព នៃ​ការផ្តល់សេវា​សុខភាព​សាធារណៈ បញ្ហា​ក្រមសីលធម៌​របស់​បុគ្គ​លិ​ក និង​គ្រូពេទ្យ គម្រោង​កំណែទម្រង់​វិស័យ​សុខាភិបាល ការគ្រប់គ្រង​គុណភាព​គ្លីនិក​ឯកជន គ្រឿងសំអាង និង​បញ្ហា​ផ្សេងៗ ដើម្បី​ជា​មូលដ្ឋាន​ជំនួយស្មារតី​ដល់​ការងារ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក្នុងការ​ស្វែងយល់ និង​រក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងន័យ​ស្ថាបនា​។​

​ជាការ​ឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​យល់ព្រម​លើ​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​៕ ល​