រដ្ឋមន្ត្រី​សុខាភិបាល​ថ្លែងអំណរគុណ​សហរដ្ឋ​អាម៉េរិក​ចំពោះ​ការបញ្ជា​ក់ថា អ្នកទេសចរ​នៃ​កា​ប៉ាល់​វែ​ស្ទឺ​ដាម​គ្មាន​ផ្ទុកមេរោក Covid-19

131
ចែករម្លែក

​ដោយ​: លីន​ណា / ភ្នំពេញ​: លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បានធ្វើការ​ថ្លែងអំណរគុណ​ដល់​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង នៃ​សហរដ្ឋ​អាម៉េរិក (US-CDC) ដែល​បានបញ្ជាក់​ការពិត​ថា “​ស្ដ្រី​ជនជាតិ​អាម៉េរិកាំង​វ័យ​៨៣​ឆ្នាំ មិនមាន​ផ្ទុកមេរោគ Covid-19″​។ នេះ​បើតាម​គេហទំព័រ​ហ្វ្រេស​ញ៉ូ​វ​ចុះផ្សាយ​នៅ​ថ្ងៃទី​២៣​កុម្ភៈ​នេះ​។​

​តាមរយៈ​គេហទំព័រ​ដដែល លោក ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា «​សូម​ថ្លែងអំណរគុណ​ដល់​លោក Richard Quartarone ដែលជា​អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង នៃ​សហរដ្ឋអាមេរិក (US CDC) ដែល​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន USA TODAY កាលពី​ថ្ងៃទី​២១ កម្ភៈ ថា ស្ត្រី​ជនជាតិ​អាមេរិក វ័យ​៨៣​ឆ្នាំ ដែល​កំពុង​សំរាក ព្យាបាល​នៅ​ម៉ាឡេស៊ី គឺ​មិន​ដែលមាន​ផ្ទុកមេរោគ កូ​វីត​១៩ នោះទេ «…an 83-year-old American woman who was said to have positive for coronavirus in Malaysia “never had coronavirus to our knowledge,” the CDC told USA TODAY late Friday.»​។​

​សូម​ជំរាប​ថា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក (US-CDC) លោក រី​ឆាដ ក្វា​ថា​រ៉ុ​ន (Richard Quartarone) បាន​បញ្ជាក់ថា អ្នកដំណើរ​ទាំង​អស់នៃ​កប៉ាល់​ទេសចរណ៍ វែ​ស្ទឺ​ដាម (MS Westerdam) គឺ​ត្រូវបាន​គេ​ធ្វើតេស្ត​យ៉ាង​ល្អិតល្អន់​រក​មេរោគ COVID-19 ហើយ​លទ្ធផល​ពិតជា​បាន​បង្ហាញថា «​អវិជ្ជមាន​» ដោយ​ក្នុងនោះ​រួមមាន​ទាំង​ស្ត្រី​អាមេរិក​វ័យ ៨៣​ឆ្នាំ​ម្នាក់​ផងដែរ​៕ ល​