រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជម្រាប​អ្នករាយការណ៍​សិទ្ធិមនុស្ស​អ​.​ស​.​ប អំពី​ការលូតលាស់​សេដ្ឋកិច្ចកម្ពុជា​

1126
ចែករម្លែក

ដោយ​: ស៊ា ថាំង​
​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានអោយដឹងថា លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith)​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជាកា កាលពី​ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៨​បាន​ចូលជួប​ពិភាក្សា​ជាមួយ​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិភាក្សា និង​ស្វែងយល់​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​អំពី​ការកៀងគរ​ចំណូល​ថវិកាជាតិ ក៏ដូចជា ការ​វិភា​ជ​ថវិកា ក្នុង​គោលដៅ​លើកកម្ពស់​សិទ្ធិ ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង សិទ្ធិ​ពលរដ្ឋ​ទូទៅ ក៏ដូចជា​យន្តការ​ដោះស្រាយ​ផលប៉ះពាល់ និង​បញ្ហា​ប្រឈម ក្នុង​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​។​

​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជម្រាបជូន​លោកស្រី​រ៉ូ​ណា​ស្មី​ត​អំពី ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​ថា ខណៈ​នេះ​កម្ពុជា​កំពុង​សម្រេចបាន​នូវ​ស្ថិរភាព​ម៉ា ក្រូ​សេដ្ឋកិច្ច​យ៉ាងរឹងមាំ​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​។​កម្ពុជា​កំពុង​បន្តដំណើរ​យ៉ាង​ស្វាហាប់​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ដោយ​ត្រូវ​សម្រេច​ឱ្យបាន​នូវ​លទ្ធផល​ជា​សារ​វ័​ន្ត​នៃ​ការកែទម្រង់​សំខាន់ៗ​និង​បន្តបន្ទាប់ ។

​បណ្ឌិតសភា​ចា​រ្យ​បាន​ជម្រាបជូន​ភ្ញៀវ​បន្ថែមថា​ទំហំ​សេដ្ឋកិច្ចជាតិ បាន​កើនឡើង​ពី​៦១.៣២៦.៩២៨​លាន​រៀល​ឬ​សមមូល​នឹង​ប្រមាណ​ជាង​១៥.២៣៧ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៣ ដល់ ៨៩.៥០៩.៤២២ លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង ២២.១៧២ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១៧ ហើយនឹង​បន្ត​ឡើងដល់ ៩៩.១១៦.០៤១​លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង ២៤.៥៥២​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨​។ ចំណូល​មនុស្ស​ម្នាក់​ធៀប​នឹង​ផ​.​ស​.​ស​.​បាន​កើនឡើង​ពី​១.០៤២​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ ១.៤៣៥ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧​ហើយនឹង​បន្ត​ឡើងដល់​ប្រមាណ​១.៥៦៨​ដុល្លារ អាមេរិក នៅ​ឆ្នាំ ២០១៨ ក្នុងខណៈដែល​អត្រា​ប្តូរប្រាក់​ស្ថិតក្នុង​រង្វង់​៤.០៥០ រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក​។

​បណ្ឌិតសភា​ចា​រ្យ​បាន​បន្តទៀតថា ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​,​នៅក្នុង​ការ​វិភា​ជ​ថវិកា​ឆ្នាំ​២០១៨,​វិស័យ​សង្គមកិច្ច​នៅតែ​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ទី​១​ទទួលបាន​ឥណទាន​ថវិកា​ប្រមាណ ៧,០៨% នៃ​ផ​.​ស​.​ស​. មាន​កំណើន ប្រមាណ ២២% ធៀប​នឹង​ឆ្នាំ​២០១៧ ។ គួរ​កត់សម្គាល់ថា​, ធៀប​នឹង​ឆ្នាំ ២០១៣, ចំណាយ​សរុប​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​បង្កើន​ជាង​បី​ដង​, ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ ត្រូវបាន​បង្កើន​ជិត​ពីរដង​, ក្រសួងសុខាភិបាល ត្រូវបាន​បង្កើន​ជិត​ពីរដង​កន្លះ និង ក្រសួងបរិស្ថាន ត្រូវបាន​បង្កើន​ជិត​បី​ដង ។ រាជរដ្ឋាភិបាល​ក៏បាន​យកចិត្តទុកដាក់​លើ​ការកែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ ពង្រឹង​គោលការណ៍​នីតិរដ្ឋ​នៅក្នុង​លទ្ធិប្រជាធិបតេយ្យសេរី ការធានា​យុត្តិធម៌​សង្គម​។ ធៀប​នឹង​ឆ្នាំ​២០១៣​ថវិកា​ចំណាយ​សរុប​របស់​ក្រសួងយុត្តិធម៌ ត្រូវបាន​បង្កើន​ជិត​ពីរដង​ហើយ​បាន​ផ្តោតលើ​ការបង្កើន​ថវិកា​សម្រាប់​តុលាការ​គ្រប់​ជាន់ថ្នាក់​រួមទាំង​ការបង្កើន​ថវិកា​សម្រាប់​ផ្តល់ជូន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ជួយ​ការពារ​ក្តី​ជូន​ជនក្រីក្រ​។​ទន្ទឹមនេះដែរ រាជ​រដ្ឋា ភិ​បាល ក៏បាន​យកចិត្តទុកដាក់​ផ្តល់​ថវិកា​សម្រាប់​សេវា​ផ្លូវច្បាប់​ជួយ​ស្ត្រី​ក្រីក្រ​ដោយ​អំពើហិង្សា​គ្រប់​ប្រភេទ ក៏ដូចជា ផ្តល់​ថវិកា​គាំទ្រ​ដល់​ការចុះបញ្ជី​ដី​សហគមន៍ និង ដី​រដ្ឋ រួមទាំង ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ទៀតផង ។​

​ចំពោះ​ការងារ​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​, បណ្ឌិតសភា​ចា​រ្យ​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ជូន​ថា ជា​យន្តការ​អន្តរក្រសួង ការដោះស្រាយ​ផលប៉ះពាល់​មាន​អាណត្តិ​កិច្ច​អនុវត្ត​តែ​ចំពោះ​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ​និង​ផលប្រយោជន៍​ជាតិ​តែប៉ុណ្ណោះ​ទាំង​ចំពោះ​គម្រោង អភិវឌ្ឍន៍​ដែល​ប្រើប្រាស់​ថវិកាជាតិ​ផ្ទាល់​, គម្រោង​ដែល​ផ្តល់​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ និង​គម្រោង​ក្នុង​ក្របខណ្ឌ​ភាព ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ។