រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​ត្រូវ​កាត់​ប្រាក់ខែ​មួយឆ្នាំ និង​មន្ត្រី​ត្រូវ​ពិន័យ​ដោយសារ​ក្លែង​ឯកសារ​

876
ចែករម្លែក
  • 87
    Shares

រដ្ឋមន្ត្រី ហិរញ្ញវត្ថុ ជប៉ុន លោកតា រ៉ូ អាសូ បាន ស្ម័គ្រចិត្ត អោយគេ កាត់ ប្រាក់ខែ មួយឆ្នាំ បន្ទាប់ពី មន្ត្រី ២០ នាក់ ត្រូវបាន ពិន័យ ចំពោះ ការកែ ក្លែង ឯកសារ ពាក់ព័ន្ធ នឹង ការលក់ អចលនទ្រព្យ របស់រ ដ្ឋ មួយ ដែលមាន ការជាប់ ពាក់ព័ន្ធ នឹង ភរិយា នាយករដ្ឋមន្ត្រី ស៊ីន ហ្សូ អា បេ ។

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន លោកតា​រ៉ូ អាសូ

ក្រសួង ហិរញ្ញវត្ថុ បានទទួល ស្គាល់ ការកែ ក្លែង ឯកសារ រាប់រយ ទំព័រ ពាក់ព័ន្ធ នឹង ការលក់ ដី នៅ ឆ្នាំ ២០១៦ ទៅអោយ សាលារៀន មួយ កន្លែង ដែល លោកស្រី អាគី អា បេ បាន កាន់តំណែង កិត្តិយស មួយរយៈ ពេល ខ្លី ។

ក្រសួង ក៏បាន សុំទោស ចំពោះ ការកែ ឯកសារ ដោយ ពួក មន្ត្រី ថ្នាក់ទាប ដែលនាំអោយ ខូចខាត ទំនុកចិត្ត លើ រដ្ឋ តែ បាន និយាយថា លោកស្រី អាគី អា បេ មិន ពាក់ព័ន្ធ ដោយ ផ្ទាល់ ទេ ។

អាសូ បាន និយាយថា ” ខ្ញុំ មានបំណង បំពេញភារកិច្ច របស់ខ្ញុំ ជា រដ្ឋមន្ត្រី ហិរញ្ញវត្ថុ ។ ខ្ញុំ មិន គិតដល់ ការលាឈប់ ទេ ” ។

រឿងអាស្រូវ នេះ ពាក់ព័ន្ធ នឹង ការលក់ ដី រដ្ឋ ទៅ ក្រុមហ៊ុន Moritomo Gakuen នៅ ក្រុង អូ គី ណា វ៉ា ក្នុង តំលៃ ១ ភាគ ៧ នៃ ថ្លៃ ត្រឹមត្រូវ របស់ វា ជាហេតុ នាំអោយ មានការ ការ ចោទ ប្រកាន់ ថា ឥទ្ធិពល របស់ អាគី អា បេ អាច នាំអោយ ក្រុមហ៊ុន Moritomo Gakuen ទទួលបាន ការលក់ ក្នុង តំលៃ ពិសេស ដើម្បី យក ដី ទៅ សង់សាលា រៀន ឯកជន មួយ ។

លោក អា បេ បាន បដិសេធ ការធ្វើ ខុស ណាមួយ ដោយ ភរិយា របស់លោក ។ ការកែ ក្លែង ឯកសារ រួមមាន ការដកចេញ ការនិយាយ យោងទៅដល់ ភរិយា របស់លោក បានកើត ឡើង នៅ ខែកុម្ភៈ និង មេសា ឆ្នាំ ២០១៧ ។ ការកែ ក្លែង នេះ ដើម្បីអោយ វា ស៊ីគ្នា ទៅនឹង ការពន្យល់ របស់លោក អា បេ ទៅកាន់ សភា ក្នុងអំឡុង សាកសួរ អំពី រឿងអាស្រូវ នេះ ។

រឿងអាស្រូវ នេះ ក៏ បណ្តាលអោយ កំរិត គាំទ្រ សំរាប់ នាយករដ្ឋមន្ត្រី រូបនេះ ធ្លាក់ ទាប តែ តាំង ពីមុនមក មិនមាន សញ្ញា ណា អាច បង្ខំ អោយ លោក ចុះ ចេញពី តំណែង ទេ ។

មន្ត្រី ម្នាក់ ដែល គ្រប់គ្រង នាយកដ្ឋាន ខាង មើល ការខុសត្រូវ លក់ដូរ ទ្រព្យសម្បត្តិ រដ្ឋ គ្រានោះ បាន លាឈប់ ពីមុខ តំណែង កាលពី ខែមីនា ដោយសារតែ ការកែ ក្លែង ឯកសារ ។

លោក ត្រូវបាន កាត់ ប្រាក់ ចូលនិវត្តន៍ បី ខែ រីឯ មន្ត្រី ផ្សេងទៀត ទទួល ការ កាត់ ប្រាក់ខែ និង ត្រូវ បញ្ឈរជើង ៕ដោយ៖វាសនា