រដ្ឋមន្ត្រី​ឥណ្ឌា លាលែង​ពី​តំណែង បន្ទាប់ពី​មានការ​ចោទប្រកាន់​អំពី​ការ​បៀតបៀន​ផ្លូវភេទ​

2504
ចែករម្លែក
  • 11
    Shares

ក្រុមមន្ត្រីបាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា លោក M.J. Akbarបានលាលែងពីតំណែងកាលពីថ្ងៃពុធទី១៧តុលាបន្ទាប់ពីស្ត្រីជាច្រើនបានចោទប្រកាន់លោកពីបទបៀតបៀននិងការរំលោភបំពានផ្លូវភេទ។

លោក M.J. Akbar ដែលធ្លាប់បានធ្វើជាអ្នកនិពន្ធកាសែតដ៏លេចធ្លោនេះ មានឈ្មោះនៅក្នុងអ្វីដែលហៅថា #MeToo movementដែលជាចលនាប្រឆាំងការរំលោភបំពានផ្លូវភេទរបស់ឥណ្ឌា។

ការចោទប្រកាន់ទាំងនេះ គឺមានចាប់ពី ” ឥរិយាបបៀតប្រៀនរហូតដល់ដល់ការរំលោភផ្លូវភេទ” ។

កាលពីពេលមុននេះ លោក M.J. Akbar​ បានដាក់ពាក្យប្តឹងអំពីករណីបរិហាកេរ្តិ៍ប្រឆាំងអ្នកកាសែតស្រីម្នាក់ដែលបានធ្វើការចោទប្រកាន់លោក មុនគេ។

លោក M.J. Akbar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចាប់តាំងពីលោកបានសម្រេចចិត្តធ្វើការតស៊ូប្រឆាំងការចោទប្រកាន់ក្លែងក្លាយប្រឆាំងលោក ដោយសមត្ថភាពផ្ទាល់ខ្លួនរបស់លោកមកនោះលោកបានគិតថា វាជាការសមរម្យដើម្បីលាឈប់ពីតំណែង។

ការលាលែងពីតំណែងរបស់លោក លោក M.J. Akbar បានកើតឡើង នៅពេលដែល មានការគាបសង្កត់ខ្លាំងឡើងលើរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងការចោទប្រកាន់ប្រឆាំងលោក៕ដោយ៖សុខា/SN

លោក M.J. Akbar​ មិនបានឆ្លើយតបចំពោះការចោទប្រកាន់ទាំងនោះ ប្រឆាំងលោកទេ