រដ្ឋមន្ត្រី​!​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ​ឆ្នាំ​២០១៩​អាច​នឹង​បន្ត​ឡើង​ទៀត

835
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់ថា​កិច្ចពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​រំពឹងថា​នឹងមាន​ភាពរលូន​ល្អ​។​សង្ឃឹមថា​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​អាច​នឹង​បន្ត​ឡើង​និង​ពិសេស​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំ​២០១៨​។​

បញ្ជាក់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ត្រីភាគី​នា​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​ដើម្បី​សិក្សា​ការដំឡើង​ប្រាក់​ឈ្នួល អប្បបរមា​លើ​វិស័យ​កាត់ដេរ និង​ការផលិត​ស្បែង​ជើង សម្រាប់​ឆ្នាំ​២០១៩​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​មានប្រសាសន៍ថា​កិច្ចពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ឆ្នាំនេះ​គឺ គ្រប់ភាគី​ទាំងអស់​នឹង​ប្រកាន់យក​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ​សម្រាប់​ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​។​

​បើតាម​លោក​អ៊ិត​សំហេង​ឱ្យដឹង​ផង​ថា​ក្នុង​កិច្ចពិភាក្សា​ប្រាក់​ឈ្នួល អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​នេះដែរ​មាន​សមភាព​ភាគី​ចូល​រួមមាន​តំណាង​ភាគី​រដ្ឋាភិបាល ចំនួន​១៦​រូបតំណាង​ភាគី​និ​យោគ​ជិត​ចំនួន​១៦​រូប​និង​តំណាង​ភាគី​កម្មករនិយោជិត​ឬ​ក្រុម​សហជីព​ចំនួន​១៦​រូប​។​

លោក​បាន​បន្ត​ឱ្យដឹងថា​ក្នុង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​នេះ​មាន​ភារកិច្ច​ពិភាក្សា​រប​ស់កម្មករ​ឱ្យបាន​សមស្រប​ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ដល់​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​សម្រេច​នា​ថ្ងៃ​ខាងមុខ​។​

​ទាក់ទិន​ទៅនឹង​ការកំណត់​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជក​នេះដែរ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹង​បន្ថែមថា​លទ្ធផល​អាច​នឹង​ចេញ​នៅ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឬ​ដើមខែ​តុលា​ឆ្នាំ​២០១៨​ខាងមុខ​។​គ្រប់ភាគី​ទាំងអស់​នឹង​ពិភាក្សាគ្នា​ម្តង​ហើយ​ម្តងទៀត​រហូតដល់​តែមាន​ការឯកភាព​រួម​គ្នា​ឡើង​។​

​ដោយឡែក​លោក​ឧ​កញ្ញា​ណា​ង​សុធី​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រឹក្សា​ការងារ​ភាគី​ខាង​និយោជក​(​ថៅកែ​)​វិញ​បានឱ្យដឹងថា​អ្វីដែល​ខាង​និយោជក​ព្រួយបារម្ភ​នោះ​គឺ​នៅ​ឆ្នាំ​២០១៩​ខាងមុខ​រាជរដ្ឋាភិបាល​បានកំណត់​ឱ្យ​ខាង​និយោជក​ត្រូវ​មានការ​ត​ព្វ​កិច្ច​បង់ប្រាក់​បន្ថែមចំនួន​១៣​ខែ​កន្លះ​។​ក្នុងនោះ​រួម​ចំនួន​១២​ខែ​បង់ប្រាក់​ឈ្នួល​ធម្មតា​ប៉ុន្តែ​ខែ​ទី​១៣​គឺ​និយោជក​ត្រូវ​បង់ប្រាក់​រំ​លោះ​អតីតភាព​ការងារ​និង​កន្លះ​ខែ​ទៀត​ត្រូវ​បង់ប្រាក់​ប្រចាំឆ្នាំ​របស់​កម្មករ​ដែល​ធ្វើការ​ងារ​នា​កន្លងមក​។​

​លោក​ឧកញ៉ា​បាន​បន្ថែម​ដោយ​សម្តែង​ការព្រួយបារម្ភ​ថា​“​បច្ចុប្បន្ននេះ​ខាង​និយោជក​មាន​កាតព្វកិច្ច​ចំនួន​២​ស្រាប់​ទៅហើយ​គឺ​ប្រាក់​សោធន​និវត្ត​និង​ប្រាក់​ធានារ៉ាប់រង​សុខភាព​ដែលជា​បន្ទុក​១០០​ភាគរយ​របស់​និយោជក​។​ខាង​ភាគី​និយោជក​មុននេះ​បាន​ជំរាប​ដល់​រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​អំពី​ផល​លំបាក​និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​របស់​និយោជក​រួចហើយ​”​។​
​ ​
​បើតាម​លោក​ហេង​សួរ​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វិញ​បានឱ្យដឹងថា ការកែសម្រួល​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​នៅ​ឆ្នាំ​២០១៩​នេះ​ធ្វើ​ង​ឡើង​ដោយ​ផ្អែកលើ​អត្រា​បម្រែបម្រួល​នៃ​លក្ខខណ្ឌ​ចំនួន​៧​ចំណុច​។

ក្នុងនោះ​រួមមាន ស្ថានភាព​គ្រួសារ អត្រា​អតិផរណា ការចំណាយ​ក្នុងការ​រស់នៅ​ផលិតភាព​ភាព​ប្រកួតប្រជែង​ស្ថានភាព​ទីផ្សារការងារ​ក​ម្រិ​ត​ចំណេញ​របស់​វិស័យ​ជាដើម​។​លោក​បានឱ្យដឹង​បន្ថែមថា​បើតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ធាតុ​ផ្សំ​យកមក​ពិចារណា​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​គឺ​ចាំបាច់​ត្រូវផ្តោត​សំខាន់​ទៅលើ​លក្ខខណ្ឌ​សេដ្ឋកិច្ច​តម្លៃ​ជីវភាព​រស់នៅ​និង​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​។​

​គួរ​បញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេងៗ ដល់​កម្មករ​និ​យោ ជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង បាន​ចំនួន​១៤​លើក​ដោយ​កើន​ពី​៣០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៧​ដល់​១៧០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​។

​សម្រាប់​ក្នុង​ឆ្នាំ​២០១៨​នេះ​បើ​បូក​រួមទាំង​ប្រាក់រង្វាន់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ និង​ប្រាក់​អតីតភាព កម្មករនិយោជិត​ម្នាក់ៗ​ទទួលបាន ប្រាក់​ឈ្នួល​ចាប់ពី ១៨៧​ដុល្លារ​អាមេរិក ទៅ ១៩៨ ដុល្លារ​អាមេរិក ក្នុង​មួយខែ​៕S/