រដ្ឋមន្ត្រី វង សូ​តៈ ចាប់ពី​ឆ្នាំ​២០១៩​អ្នកទោស​ជា​អនីតិជន​លែង​នៅ​ជាមួយ​អ្នកទោស​ពេញវ័យ​ទៀតហើយ​

745
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ប្រាប់​លោកស្រី Pauline Tamasis តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ថា ” ក្រសួង​បានរៀបចំ​ទីតាំង​ថ្មី​មួយ សម្រាប់ ដាក់​អ្នកទោស​ជា​អនីតិជន ដែល​បច្ចុប្បន្ននេះ ពួកគេ​យ៉ាងហោចណាស់​មាន​ជាង ១.៤០០​នាក់​កំពុង​ជាប់ឃុំ​ឃាំង​ជាមួយ​អ្នកទោស​ដែលជា​មនុស្ស​ពេញ វ័យ​នៅតាម​ពន្ធនាគារ​នានា ។ កន្លែង​សម្រាប់​ដាក់​អ្នកទោស​ដែលជា​អនីតិជន​នេះ​មាន​ទីតាំង​ក្នុង​ខេត្ត កណ្តាល និង​អាចដាក់​អោយប្រើ​ប្រាស់​ក្នុង​ឆ្នាំ​២០១៩ ខាងមុខ ” ។


​លោក វង សូត ថ្លែង​យ៉ាង​ដូច្នេះ នាឱកាស ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Pauline Tamasis នា​ទីស្តីការក្រសួង កាលពី​ព្រឹក​ថ្ងៃទី​២៥ មិថុនា ឆ្នាំ ២០១៨ ។

​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការដាក់​អ្នកទោស​ជា​អ​និតិ​ជន​អោយនៅ​ដាច់ដោយឡែក​ពី​អ្នកទោស ជា​មនុស្សពេញវ័យ​គឺជា​រឿង​សំខាន់ ព្រោះ​ជាការ​ផ្តល់ឱកាស​អោយ​យើង​អាច អប់រំ​ពួកគេ​បាន​ច្រើន ដើម្បី កុំអោយ​គេ​ប្រព្រឹត្ត​បទល្មើស​ជាថ្មី​ម្តងទៀត​នៅក្រោយ ការចាកចេញ​ពី​មណ្ឌល​អប់រំ​កែប្រែ​។​
​ជាការ​ឆ្លើយតប លោកស្រី Pauline Tamasis បាន សម្តែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ការបំពេញ​កិច្ចការ​សង្គមកិច្ច​បាន​យ៉ាង​ល្អ​របស់​ក្រសួង​សង្គមកិច្ច ហើយ​ថា ភាគី​អង្គការសហប្រជាជាតិ​នឹង​នៅតែ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ជា​បន្តទៀត ដើម្បី រក្សា​និរន្តរភាព ការងារ និង​ការផ្តល់​អត្ថប្រយោជន៍​ទៅដល់​ក្រុម​ជន​គោលដៅ សម​ដូច​ការប្តេជ្ញាចិត្ត​របស់​អង្គការ សហប្រជាជាតិ​ថា​៖ មិន​ទុក​នរណាម្នាក់​ចោល​នោះទេ​៕ Kh