រដ្ឋមន្ត្រី វង សូ​តៈ មាន​សន្តិភាព​ទើប​រីកចម្រើន មានតែ​ប្រជាពលរដ្ឋ​ទើប​ការពារ​សន្តិភាព​បាន​

1206
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត បាន​លើកឡើងថា ” ការផ្តល់​សេចក្តីទុកចិត្ត របស់ ប្រជាពលរដ្ឋ​មកលើ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង រីកចម្រើន​លើ​គ្រប់​វិស័យ ស្មើមុខ ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ សម្រេចបាន​នូវ​គ្រឹះ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ និង​ការគោរព​សិទ្ធិ មនុស្ស​យ៉ាង​ពេញលេញ ផ្ទុយ​ពី​ក្រុម មនុស្ស​មួយចំនួន​ដែល បាន​ដើរ​និយាយ​រិះគន់ មួលបង្កាច់​តែ ប្រជាជន និង​ប្រទេសជាតិ​ខ្លួនឯង ។ សច្ចភាព​មួយ ដែល​យើង មិនអាច​បដិសេធ បាន គឺ​ការ​ស្រោចស្រង់​ប្រទេសជាតិ​ពី​របប​ខ្មែរក្រហម និង​បាន​អភិវឌ្ឍន៍​ឲ្យ​ភាព រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ ព្រះពុទ្ធសាសនា ។ ដើម្បី​រក្សាបាន​នូវ​សុខសន្តិភាព និង ភាព​រីក ចម្រើន​នេះ គឺ​អាស្រ័យ​លើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​ការពារ ពោលគឺ​កុំ​ចាញ់​ឧបាយកល​ជន​ឆបោក​មួយចំនួន​ដែល​បាន ត្រឹម​និយាយ​តែ​មិន​បានធ្វើ​អ្វី​ទាល់តែសោះ​។

​លោក​រដ្ឋមន្ត្រី វង សូត បានលើកឡើង​បែបនេះ​ខណៈ​លោក​អ​ញ្ចើ​ញ​ចូលរួម ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល នានា ក្នុង​វត្ត ឧ​ត្ត​ម​សាមគ្គី ស្ថិតក្នុង ភូមិ​សន្ទៃ​ទី​១ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ​២០១៨​។​

​ដើម្បី​ជារួម​ចំណែក​កសាង​បន្ថែម រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ក៏បាន​នាំយក​ថវិការ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជាង​២១​លាន​រៀល ប្រគេន និង​ជូន​ដល់​ព្រះចៅអធិការ រួមទាំង​គណៈ​ក​ម្មា​វត្ត​ដើម្បី ដោះស្រាយ​កសាង​បន្ត​ផងដែរ​។​

​បើតាម​របាយ​ការ​លោក លី សុភា​លីន អភិបាលស្រុក​ពញាក្រែក បាន​ឲ្យ​ដឹងថា វត្ត​ឧ​ត្ត​ម​សាមគ្គី កសាងឡើង​ក្នុងអំឡុង​ឆ្នាំ​១៩៩០ ក្រោក​គំនិត​ផ្តួចផ្តើម​របស់​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត ផ្ទាល់​។ បន្ទាប់ពី​កសាង ព្រះចៅអធិការ និង​គណៈកម្មការ រួមទាំង​ទាំង​ប្រជាពលរដ្ឋ​បាន​កសាង​នូវ​សមិទ្ធិផល​នានា ដើម្បី ជាទីគោរព​សក្ការៈ​រប​ស់​ប្រជាពលរដ្ឋ ជាក់ស្តែង​ដូចជា​ឧបដ្ឋាន សាលា​ដែល​ត្រូវ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នាពេលនេះ ៕Kh