រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចអំពាវនាវឲ្យពលរដ្ឋ​ប្រើ​សិទ្ធិ​ក្នុងការ​ចូលរួម​បោះឆ្នោត​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​

982
ចែករម្លែក

ដោយ:បូកគោ​/ កំ​ពត ៖ ប្រើ​សិទ្ធិ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​ជឿទុកចិត្ត​មានន័យថា​ខ្លួន​កំពុង​អនុវត្ត​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​បោះឆ្នោត​នា​ចុងខែ​កក្កដា ឆ្នាំ​២០១៨​ទាំងអស់គ្នា​។ នេះ​ជាការ​អំពាវនាវ​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​។​

​ខណៈពេល​ជួ​បស​ណេះ​សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ និង​បុគ្គលិក នា​បរិវេណ​ក្រុមហ៊ុន​ប៉ា​ប៉ា​ភេ​ត្រូ​លៀម ស្ថិតនៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា​ប្រជាពលរដ្ឋ បុគ្គលិក កម្មករ​ទាំងអស់​ត្រូវ​ប្រើ​សិទ្ធិ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ជឿទុកចិត្ត​។ នេះ​មានន័យថា​បងប្អូន​បាន​អនុវត្ត​ដោយ​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ​ដែល​កម្ពុជា​កំពុងមាន​ដ៏​ពេញលេញ​នៅ​ទូទាំងប្រទេស​។

លោក​ទេសរដ្ឋមន្ត្រី​បាន រំលឹកថា​សូមកុំ​បិទ​សិទ្ធិ​ខ្លួនឯង​ព្រោះតែ​ជឿ​តាម​ក្រុម​ញុះញង់​មួយចំនួន​តូច​ដែល​ព្យាយាម​បំផុសបំផុល​មិនឱ្យ​បងប្អូន​ទៅ​ចូលរួម​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​៕​B