រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជួប​ជាមួយ​ពលករ​ខែ្មរ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​

1087
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង និង​កងកម្លាំង​នគរបាល ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​បងប្អូន​ពលករ​ខែ្មរ​ដែល​កំពុង​ប្រឈម​ជាមួយនឹង​នីតិវិធី ក្នុងការ​បំពេញការងា​រ​ស្របច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្ថិតក្នុង​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​

​ក្នុង​ដំណើរ​ចុះសាកសួរ​សុខទុក្ខ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង នៃ​ស្រុក​កំរៀង ខេត្តបាត់ដំបង​នេះ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​បាន​សំណេះសំណាល និង​ស្វែងយល់​អំពី​បញ្ហា​ប្រឈម​ខ្លាំង ចំពោះមុខ​របស់​ប្រជា​ពលករ ដើម្បី​មានលទ្ធភាព​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ ធ្វើយ៉ាងណា​រិះរក​វិធានការ​ដោះស្រាយ ជូន​ប្រជា​ពលករ​ឲ្យ​បាន​សមស្រប និង​ទាន់ពេលវេលា​៕ ដោយ​៖ គ្រញូង​

លោកស្រី ជូ ប៊ុន​អេង ចុះ​ជួប​ជាមួយ​ពលករ​ខែ្មរ នៅ​ច្រកទ្វារ​អន្តរជាតិ (​រូប​៖ គ្រញូង​)​