រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្មៈ​កម្ពុជា នឹងមិន​ធ្វើ​ច្បាប់​ដើម្បី​ប្រែ​ក្រឡាស់​គៀបសង្កត់ អ្នកវិនិយោគ នៅ​ស្រុក​ខ្មែរ​ឡើយ​

999
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ឈួន ដា​រ៉ា បាន​អះអាងថា កម្ពុជា​នឹងមិន​ធ្វើ​ច្បាប់​អ្វីមួយ​ដើម្បី​ប្រែ​ក្រឡាស់ ពាក្យសម្ដី​ទៅ​គៀបសង្កត់ លើ​អ្នកវិនិយោគ​ឲ្យ​ដក ភាគហ៊ុន​ចេញពី​ស្រុក​ខ្មែរ​ឡើយ ដូច្នេះ​កម្ពុជា​បានផ្ដល់​ឱកាស​ជាច្រើន​សម្រាប់ អ្នកវិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​

​ក្នុង​ពិធី​សម្ពោធ​ផលិតផល​មី​ហ្គោល របស់​ក្រុមហ៊ុន ស៊ូ​ន ស៊ូ​ន គ្រុប ក្រុមហ៊ុន Mamee Double Decker និង​ក្រុមហ៊ុន Eragold (Singapore) Corporation កាលពី​ថ្ងៃទី​៣១ ខែឧសភា​ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​កោះ​ពេជ្រ លោក​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​ទៀតថា “​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ផ្ដល់​ភាពងាយស្រួល ចំពោះ​អ្នកវិនិយោគ និង​ពាណិជ្ជករ ហើយ​ច្បាប់​របស់​កម្ពុជា តែងតែ​ធ្វើ​ច្បាប់​វិសោធនកម្ម ដើម្បី​បើកផ្លូវ​ឲ្យ​អ្នករកស៊ី បាន​ងាយស្រួល​នៅ​កម្ពុជា ជាពិសេស​សម្រាប់​បរទេស​។ លោកនាយក​ក្រុមហ៊ុន ដែល​បានមក​ធ្វើការ​ចាប់ដៃ ផលិតផល មី​ហ្គោល នៅក្នុង​ពេលនេះ សូម​ជឿជាក់ថា កម្ពុជា​នឹងមិន​ធ្វើ​ច្បាប់​អ្វី ដើម្បី​ប្រែ​ក្រឡាស់​ទៅ គៀបសង្កត់​អ្នកវិនិយោគ ដើម្បី​ដក​ដើមទុន​នោះទេ​”​។​

​លោក​ក៏បាន​លើកឡើង​ទៀតថា កម្ពុជា​ផ្ដល់​លទ្ធភាព​គ្រប់ បែបយ៉ាង​សម្រាប់​អ្នកវិនិយោគ ដែល​បាន​ចូលមក​កម្ពុជា ហើយក៏​អាច​ផ្ទ​រ​ភាគហ៊ុន​ឬ​លក់​ភាគហ៊ុន​ទៅ​ឲ្យ​អ្នកផ្សេង​វិញ​បាន​ហើយក៏​អាច​ដក​លុយ ទៅ​ប្រទេស​ខ្លួនឯង​វិញ​បានដែរ​ដោយ​មិនចាំបាច់​សុំច្បាប់ ពី​រាជរដ្ឋាភិបាល​ទេ ។​

​លោក ឈួន ដា​រ៉ា បាន​បញ្ជាក់ថា នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា ដែល​ក្រុមហ៊ុន នៅ​ម៉ាឡេស៊ី បាន​ចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន​អេ​រ៉ា ហូ​ធែ​ល និង​ស៊ូ​ន ស៊ូ​ន គ្រុប ដើម្បី​ដាក់​ដំណើរការ ផលិតផល​មី​ហ្គោល ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ លក់ដូរ​នៅ​កម្ពុ​ជាមាន​ភាពត្រឹមត្រូវ ។​

​លោក គី ទី​គា អគ្គនាយក​ក្រុមហ៊ុន​អេ​រ៉ា ហូ​ធែ​ល និង​ស៊ូ​ន ស៊ូ​ន គ្រុប បានឱ្យដឹងថា លោក មី​ហ្គោល ត្រូវបាន​ផលិត​យ៉ាង​ផ្ចិតផ្ចង់ ដោ​យស​សៃ​រ មី​ផលិត ឡើង​ពី​ម្សៅ មី​សុទ្ធ ធម្ម ជាតិ​១០០% និង​ទឹក​ស៊ុប​រសជាតិ​ឆ្ងាញ់ កំរិតស្តង់ដា​ខ្ពស់​របស់ (Mamee & Eragold Singapore) ក្រោម​ទិសដៅ ៣​ចំបង​គឺ គុណភាព​ខ្ពស់ អនាម័យ​ល្អ និង​សុខភាព​។ កាល​ឆ្នាំ​២០១៧ មី​ហ្គោល ទទួលបាន​ចំណូល​ប្រមាណ​ជិត​៣០​លាន​ដុល្លារ​ដូច្នេះ ក្រុមហ៊ុន​នឹងធ្វើ​យ៉ាងណា​ឲ្យ​ផលិតផល មី​ហ្គោល លើស ៤០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨​នេះ​៕

ពិធី​សម្ពោធ​ផលិតផល​មី​ហ្គោល របស់​ក្រុមហ៊ុន ស៊ូ​ន ស៊ូ​ន គ្រុប​, ក្រុមហ៊ុន Mamee Double Decker និង​ក្រុមហ៊ុន Eragold (Singapore) Corporation កាលពី​ថ្ងៃទី​៣១ ខែឧសភា​ឆ្នាំ​២០១៨​នៅ កោះ​ពេជ្រ​