រដ្ឋលេខាធិការ​ក្រសួង​អប់រំៈ​ខេត្តបាត់ដំបង​នៅ​ឆ្នាំ​២០១៩ នឹងរ​រៀបចំ​ស​ង្ក្រា​ន​ជា​លើក​ទី​២

714
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) ទទួលបន្ទុក​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ព្រៃវែង​បានប្រកាស​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​២០១៩​នៅ​ខេត្តបាត់ដំបង​ជា​លើក​ទី​២​។ ការប្រកាស​របស់លោក ស សុខា បានធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​លទ្ធផល​មហាសន្និបាត​លើក​ទី​៤ ទូទាំងប្រទេស សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​។​

​ចូលរួម​ក្នុង​ពិធី​នេះដែរ មាន​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​, លោក ស រដ្ឋា ប្រធាន ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត និង​ថ្នាក់ដឹកនាំ​ស​.​ស​.​យ​.​ក ខេត្ត ក្រុង ស្រុក សមាជិក សមាជិកា ក្នុង​ខេត្ត​ចូលរួម​ជាច្រើន​រយ​នាក់​ទៀត​។​

​លោក ស សុខា មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ ស​.​ស​.​យ​.​ក សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​សមាជិក សមាជិកា យុវជន​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នាពេលនេះ និង​បាន​ខិតខំ​ធ្វើការ និង​ធ្វើ​សកម្មភាព​ការងារ​សង្គម ជាច្រើន​កន្លងមក​។ លោក​បានស្នើ​សុំឱ្យ​សមាជិក​ទាំងអស់ បន្តធ្វើ​កិច្ចការងារ ឲ្យ​បាន​ល្អជា​បន្តបន្ទាប់​ទៀត​។​

​លោក ស សុខា បាន​ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ជំរុញ និង​លើកទឹកចិត្ត និង​ផ្តល់ឱកាស​ឲ្យ​យុវជន​ចូលរួម​ធ្វើ​សកម្មភាព​សង្គម​, ការបោះ​ជុំរំ​របស់ ស​.​ស​.​យ​.​ក ទាំងបី​ខេត្ត​នៅ​តំបន់​បូកគោ​នា​ខែមករា និង​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ចុះ​ព្យាបាល​ជំងឺ​នៅ​ខេត្តបាត់ដំបង​នៅ​សប្តាហ៍​ទី​២​ក្នុង​ខែមករា​។ ក្នុងនោះដែរ លោក​បានប្រកាស​ឲ្យ​ខេត្តបាត់ដំបង រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​២០១៩ ជា​លើក​ទី​២​បន្តទៀត នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​។​

​បន្ទាប់មក​កញ្ញា រស់ ពៅ​ធីតា អនុប្រធាន ស ស​.​យ​.​ក ខេត្តបាត់ដំបង បាន​ឡើង​អាន​ទាំងស្រុង​នូវ​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៨-២០២៣ របស់ ស​.​ស​.​យ​.​ក និង​អំ​ណាន​សេចក្តីសម្រេចចិត្ត មហាសន្និបាត​លើក​ទី​៤ ដោយ​លោក ស៊ឹម ចាន់​ណាក់ អនុប្រធាន ស​.​ស​.​យ​.​ក ខេត្ត​។​

​បន្តម​កលោក ស រដ្ឋា ប្រធាន​ស​.​ស​.​យ​.​ក ខេត្ត បាន​បញ្ជាក់ថា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង តែងតែបាន​ចូលរួម​ធ្វើ​សកម្មភាព​ការងារ​សង្គម​ទូទៅ ដើម្បី​ប្រយោជន៍​សាធារណៈ​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល​បាន​ដោយ​រលូន ក៏​អាស្រ័យ​មាន​សមាជិក បាន​ចូលរួម​យ៉ាងសកម្ម​កន្ល​ង​មកហើយ​ក៏មាន​ថ្នាក់ដឹកនាំ ស ស​.​យ​.​ក ដែលមាន​លោក ហ៊ុន ម៉ា​នី ជា​ប្រមុខ​ដឹកនាំ​ចង្អុលបង្ហាញ ទិសដៅ​ផែនការ​អនុវត្ត​ការងារ​ផងដែរ​។​

​លោ​កស រដ្ឋា​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​សមាជិក សមាជិកា​ទាំងអស់​ដែល​បាន​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​និង​បាន​ខិតខំ​ធ្វើ​សកម្មភាព​ការងារ​សង្គម ជូន​ប្រជាពលរដ្ឋ​ទាន់ពេលវេលា និង​អស់ពី​កម្លាំងកាយ​ចិត្ត​ផងដែរ​៕