រដ្ឋលេខាធិការ​ប្រចាំការ​វ​ង្សី វិស្សុត ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន ​នៅ​ទីក្រុង​បាងកក​

140
ចែករម្លែក
រដ្ឋលេខាធិការ​ប្រចាំការ​វ​ង្សី វិស្សុត ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន
​នៅ​ទីក្រុង​បាងកក​

ដោយៈ​ស៊ា ថាំង​/ភ្នំពេញៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​របស់​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​លើក​ទី​៣ ៣ (33rd ASEAN Free Trade Area (AFTA) Council Meeting) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​រាជធានី​បាងកក ព្រះរាជាណាចក្រ​ថៃ​។ កិច្ចប្រជុំ​នេះ ត្រូវ​រៀបចំឡើង​ទន្ទឹមគ្នា​នឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋ​កិ ច្ច​អាស៊ាន​លើក​ទី ៥១ (51st AEM Meeting) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ត្រូវបាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១០ ខែកញ្ញា​។

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​លើក​ទី​៣ ៣ នេះ​, បណ្តា​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​បានធ្វើការ​កត់សម្គាល់​និង​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ ស្ថិតក្រោម​ក្របខណ្ឌ​ផែនការមេ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២៥ (AEC Blueprint 2025) តាមរយៈ​ការធ្វើ​សេរី​ភា​វូ​នីយកម្ម​ពន្ធគយ​អាស៊ាន ដោយ​អនុលោម​តាម​ការសន្យា និង​កាតព្វកិច្ច​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (ATIGA)​។​ក្នុងនោះ អត្រាពន្ធគយ​លើ​បន្ទាត់​ពន្ធ​ចំនួន ៩៨,៦​ភាគរយ​នៃ​បន្ទាត់​ពន្ធ​សរុប​អាស៊ាន ត្រូវបាន​លប់បំបាត់ គិត​ត្រឹម​ឆ្នាំ​២០១៩ នេះ​។ បន្ថែម​ពីនេះ អង្គប្រជុំ​ក៏បាន​ពិនិត្យ និង​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​មួយចំនួន នៅក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (ATIGA) រួមមាន កិច្ច​សម្រួល​ពាណិជ្ជកម្ម​, វិធាន​ដើមកំណើត​ទំនិញ​, ការធ្វើ​សេរី​ភា​វូ​នីយកម្ម​ពន្ធគយ និង​ការលុបបំបាត់​របាំង​ពាណិជ្ជកម្ម ក៏ដូចជា​ការធ្វើសមាហរណកម្ម​គយ​ជាដើម​។​


ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ខាងលើនេះ​អង្គប្រជុំ​បានផ្តល់​អនុសា​សន៍​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ​រប​ស់អា​ស៊ាន​បន្ត​ស្វែងរក​នូវ​ដំណោះស្រាយ​ដែល​សមស្រប និង​អា​ចទ​ទួ ល យកបាន ដោយ​ឈរលើ​ស្មារតី​យោគយល់ និង​សាម​គ្តី​ភាព​របស់​អាស៊ាន ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​គោរព និង​អនុវត្ត​ការសន្យា និង​កាតព្វកិច្ច​ទាំងឡាយ ដូច​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (ATIG A )​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​សំដៅ​កាត់បន្ថយ​និង​ជៀសវាង​នូវ​ជម្លោះ​រវាង​សមាជិក​ដែល​អាច​កើតឡើង​ជាយថាហេតុ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​។​
​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា​ក្រៅពីនេះ អង្គប្រជុំ​ក៏បាន​ពិនិត្យ និង​អនុម័ត លើ​ឯកសារ​សំខាន់ៗ​ចំនួន​បី ដែល​នឹង​ផ្តល់​អាណត្តិ​កិច្ច​ឱ្យ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ អាចអនុវត្ត​នូវ​ការប្រើប្រាស់​វិក្កយបត្រ សម្រាប់ធ្វើ​ប្រតិវេទន៍​ស្វ័យ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទូទាំង​តំបន់​អាស៊ាន (ASEA N -Wide Self-Certification) ក៏ដូចជា​អាច​ចាប់ផ្តើម​ដំណើរការ​នៃ​ការ​ពិនិត្យឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំ​និ ញ អាស៊ាន (ATIGA) ៕សរន