រដ្ឋលេខាធិការ​វ​ង្សី វិស្សុត ចូលរួម​ទទួលទានអំបុក​ខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​ ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​មុខកំពូល​

124
ចែករម្លែក
រដ្ឋលេខាធិការ​វ​ង្សី វិស្សុត ចូលរួម​ទទួលទានអំបុក​ខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​
​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​មុខកំពូល​

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​ស្របតាម​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​យ៉ាង​សប្បាយរីករាយ​ទួលទានខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​។


​ដោយឡែក នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល នា​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ​លោក វ​ង្សី វិស្សុត​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល​និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​មុខកំពូល​រួមជាមួយ​បងប្អូន​ស្រុក​មុខកំពូល​និង​សហការី​ក្នុង​ជួរ​គណៈ​ពង្រឹង​គ្រប់លំដាប់​ថ្នាក់ ក៏បាន​ចូលរួម​សប្បាយរីករាយ និង​អបអរសាទរ​នូវ​ពិធី​ទទួលទាន​អំបុក​តេ​ជោ​សន្តិភាព ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅ​គ្រប់​ភូមិ និង​តាម​វត្ត​អារាម សរុប​ប្រមាណ ៧០ ទីតាំង នៅក្នុង​ឃុំ​ទាំង​៧ នៃ​ស្រុក​មុខកំពូល ខេត្តកណ្តាល ដោយមាន​អំបុក មាន​ចេក មាន​ដូង ផ្លែឈើ​ច្រើន​មុខ ភេសជ្ជៈ ទឹកបរិសុទ្ធ និង​ការ​រាំច្រៀង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ​។​
​លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា ថ្ងៃទី​៩ ខែវិច្ឆិកា នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៦ ឆ្នាំ​២០១៩ នេះ មាន​លក្ខណៈពិសេស​ដោយ​សារ​មាន​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ពិធី​បុណ្យជាតិ​មួយ​ដ៏​ធំ​របស់​ខ្មែរ​យើង​នឹងត្រូវ​ប្រព្រឹត្តិ​ទៅ​បន្ត​ចាប់ពី​ថ្ងៃទី​១០-១១ និង​១២ ខែវិច្ឆិកា និង​ម្យ៉ាង​ឆ្នាំនេះ យើង​មាន​រៀបចំ​នូវ​ពិធី​ហូប​អំបុក នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដែលជា​ចលនា​មហា​សាមគ្គី​ជាតិខ្មែរ ដើម្បី​ការពារជាតិសាសនា ព្រះមហាក្សត្រ ក៏ដូចជា​ដើម្បី​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​កំពុង​តែមាន​សព្វថ្ងៃ​នេះ កុំឱ្យ​បាត់បង់​។ លោក​បន្តថា ក៏ប៉ុន្តែ​ជា​ប្រការ​ដ៏​គួរឱ្យ​អកុសល​បំផុត ដែល​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​បានប្រកាស​យក​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ជា​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​ដណ្តើម​អំណាច​ក្រៅ​ការបោះឆ្នោត និង​មិន​តាម​មធ្យោបាយ​ប្រជាធិបតេយ្យ តាមរយៈ​ការ​ញុះញង់​ដល់​កម្លាំងប្រដាប់អាវុធ​មិនឱ្យ​ស្តាប់​បញ្ជា និង​ញុះញង់​កុហក​បោកប្រាស់​តាម​គ្រប់​ឧបាយកល​ម្តង​ហើយ​ម្តងទៀតដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងើប​ប្រឆាំងនឹង​រដ្ឋអំណាច​ស្របច្បាប់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​សារជាថ្មី​ម្តងទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នេះ បាន​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់ និង​ជាទី​ស្ក​កា​រៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ដែល​ប្រការនេះ គឺជា​ការរំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ប្រទេស​យ៉ាង​ជាក់ស្តែង​មិនអាច​ប្រកែក​បាន​។ រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ទាំងឡាយ ដែល​ប៉ុនប៉ង​បង្កចលាចល​នៅក្នុង​ប្រទេស​កម្ពុជា​។​


​លោក​រដ្ឋលេខាធិការ​ប្រចាំការ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​រួបរួមគ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ​ទាំងមូល ដើម្បី​ការពារ និង​ថែរក្សា​សន្តិភាព ដែល​សម្រេច​បានមក​ដោយ​លំបាកលំបិន​នេះ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស ដើម្បី​ការអភិវឌ្ឍ​, ការរីកចម្រើន​រុងរឿង និង​ភាព​សុខដុម​រម្យ​នា​របស់​សង្គម​ជាតិខ្មែរ ដើម្បី​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​ត្រើយ​សុខសន្តិភាព​យូរអង្វែង វឌ្ឍនភាព វិបុលភាព និង​យុត្តិធម៌​សង្គម​។ លោក​ក៏បាន​ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ជឿ​ការឃោសនា​កុហក​បោកប្រាស់ ដែលនាំឱ្យ​ជាតិ​យើង​បែកបាក់ និង​ធ្លាក់ចុះ​ដុនដាប​ថយក្រោយ ដូច​ពី​អ​តី​កាល​ទៀត តែ​សូម​ឱ្យមាន​ទំនុកចិត្ត​មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន ហើយ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធារ​លំដាប់ ពិសេស​ការ​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ក​ម្ពុ​ជា ក្នុង​ក្លាយខ្លួនជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ទន្ទឹមនឹងនេះលោក​ក៏បាន​ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​ពិធី​ពិសារ​អំបុក​សាមគ្គី​ជាតិ​និង​កំសាន្ត​សប្បាយ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូ អកអំបុក និង​សំពះ​ព្រះ​ខែ ដោយ​កុំ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​អ្វី​ឲ្យ​សោះ ព្រោះ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ១០០% ហើយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ធានា​ការពារ​សុខ​សុវត្ថិភាព​សាធារណៈ និង​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ មិន​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​នោះទេ​៕​សរន​

​ ​