រដ្ឋលេខាធិការ​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ISO9001 2015​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​

1120
ចែករម្លែក
  • 3
    Shares

ដោយ : ប៊ុន​ណាត​ / បាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃទី​៦ ​ខែមិថុនា​ ឆ្នាំ២០១៨ ​នៅក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​មាន​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ISO9001 2015 ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ​ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​លោក​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង លោក​ប៉ុក ប៉ាន់​ អនុរដ្ឋលេខាធិការ​​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​លោក​សាស្ត្រាចារ្យ និស្សិត​ជាង១០០​នាក់​។​

ថ្លែង​ស្វា​គម​ន័​ក្នុងឱកាស​នោះ​លោក​ អ៊ុក​ ដា​វ៉ាន់ឌី​ នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​មានប្រសាសន៍ថា ​នៅ​ឆ្នាំ១៩៩០​ដោយសារ​សភាពការណ៍​លើ​ឆាក​អន្តរជាតិ​មានការ​ប្រែប្រួល អង្គការ​សេរី​អា​ល្លី​ម៉​ង់​បាន​បញ្ឈប់​​សកម្មភាព​ផ្តល់ជំនួយ​ដល់​មជ្ឈមណ្ឌល​ ។ ​នៅ​​ឆ្នាំ​១៩៩១​អង្គកា​រអិល​ដា​ប់បែល​យូ​អេ​ហ្វ​បាន​បន្តសកម្មភាព​និង​ជួយ​គាំទ្រ​ជា​ជំនួយ​ហិរញ្ញវត្ថុ​ដើម្បី​ស្តារ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្អ​និង​បាន​បំពាក់​នូវ​គ្រឿង​ឧបករណ៍​ពិសោធន៍​ជាច្រើន​តាម​អគារសិក្សា រោង​ជាង​នៅ​អតីត​​សាលា​សកល​រហូតមក​ដល់​ឆ្នាំ១៩៩៥​។​ ឆ្នាំ​១៩៩៦ ​មជ្ឈមណ្ឌល​ថ្មី​ត្រូវ​សាងសង់​រួចរាល់​​ជា​ស្ថាពរ​និង​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ ជំនួយ​​ឧបត្ថម្ភ​ត្រូវបាន​កាត់ផ្តាច់​ជា​បណ្តើរៗ​និង​ផ្តាច់​
​ទាំងស្រុង​នៅ​ឆ្នាំ២០០៤​។ ​ជា​ជំហាន​បន្តម​ជ្ឈ​​មណ្ឌល​ប​ណ្តុ​ញ​បណ្តាល​វិជ្ជាជីវៈ​បាត់ដំបង​និង​​ត្រូវ​ទទួល​កាតព្វកិច្ច​បន្ត​ជម្រុញ​សកម្មភាព​ការងារ​បណ្តុះបណ្តាល​ឲ្យ​មាន​និរន្តរភាព ​ដើម្បី​រួមចំណែក​ក្នុង​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ ។ ​នៅ​ថ្ងៃ២៧​ ខែកក្កដា ​ឆ្នាំ២០០៧ ​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​របស់​លោកនាយក នាយករង​និង​មាន​ការរួម​សាមគ្គី​​គ្នា ​រវាង​លោកគ្រូ​អ្នកគ្រូ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាត់ដំបង​ត្រូវបាន​តម្លើង​ឋានៈ​ជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​​និង​ជា​ភាសា​អង់គ្លេស​Battambang Institute of technology ហៅ​កាត់​ថា​BIT​។​

​លោក​បណ្ឌិត ​ពេ​ជ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​ប​ណ្តុ​ញ​បណ្តាល​វិជ្ជា​ជិ​វៈ​មាន​ប្រស​សស​ន៍​ថា ​នៅ​ប្រទេស​កម្ពុ​ជាមាន​យុ​វិ​ជ្ជ​ក​ម្មូល​រៀន​ថ្នាក់​ទី​១ ​មានតែ​៦៣​នាក់ ​បានបញ្ចប់​ថ្នាក់​ទី​6​មួយចំនួន​បោះបង់​ការសិក្សា មួយចំនួន​ចំនួន​ទៀត​គ្រោះថ្នាក់​។ ​ដូច្នេះ​ក្នុង១០០​នាក់​ឡើងទៅ​ ថ្នាក់​ទី​៦​មានតែ​៦៣​នាក់​។ ​ហើយ​អ្នក​៦៣នាក់​បន្តទៀត​អាច​បញ្ចប់​ថ្នាក់​ទី៩​មានតែ​៣៨​ទៅ​៤០​នា​​ក់ តា​មរយៈ​ការបោះបង់​ការសិក្សា​ដោយ​ស្ថានភាព​គ្រួសារ​ក្រីក្រ​គឺមាន​តែ​៣៨​នាក់​បន្ត​ពី​ថ្នាក់​ទី៩​ទៅ​១២​មានតែ​២០​នាក់ ​អាច​រៀន​ចប់​ថ្នាក់​ទី​១២​ ក្នុង​ឱកាស​យុវជន​ផ្សេងទៀត​ចង់​រៀន​ដែរ​តែ​អត់​បាន​ដូច​យើង​ ។ ​យុវជន​ខ្មែរ​យើង​នៅ​គ្រាន់បើ​ជាង​ប្រទេស​ផ្សេងទៀត​ ។ ​នៅលើ​ពិភព​​លោក​មាន​ជនភៀសខ្លួន​២៥៨ម៉ឺន​នាក់ ​រស់នៅ​ក្រៅប្រទេស​កំណើត​ ។ ​អ្នក​ចណាក​ស្រុក​ប្រមាណ​៦៦​ម៉ឺន​នាក់​លើ​ពិភពលោក​ហើយ​ជនភៀសខ្លួន​ប្រមាណ២៥.៥​លាន​នាក់​ ហើយ​​ក្នុង​មួយ​នាទី​មាន២០​នាក់​ធ្វើ​។ចំណាកស្រុក​គឺ​ដោយសារតែ​សង្គ្រាម ​ដែល​ពិភពលោក​កំពុង​កង្វល់ ​ដែល​នាំ​ឲ្យ​មាន​ជនភៀសខ្លួន​ជាច្រើន​
​ពាន់​លាន​នាក់ ​។ ​ក្នុងនោះ​មាន​ប្រទេស​មួយចំនួន​តាំងខ្លួន​ជា​បិតា​ប្រជាធិបតេយ្យ ​ដោយ​អំពាវនាវ​ឲ្យ​គេ​គោរព​លទ្ធិប្រជាធិបតេយ្យ​​ឲ្យ​ធ្វើ​បដិវត្ត​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ ដែល​មិន​ចំណុះ​នឹង​ខ្លួន​យាម​រយៈ​លេស​នៃ​សិទ្ធិមនុស្ស
​លទ្ធិប្រជាធិបតេយ្យ​និង​អ​ពើ​ពុករលួយ​។​

លោកបន្ដថា ​នៅលើ​សកលលោក​កំពុង​ប្រឈម​បញ្ហា​ខ្លាំងណាស់​ ។ ​ប្រទេស​បិតា​ប្រជាធិបតេយ្យ​បិទទ្វារ​មិន​ឲ្យ​គេ​ចូល​ផ្ទះ​ខ្លួន​ដូចជា​ប្រ​ទេ​លី​ប៊ី ទុយ​ណេ​ស៊ី ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន អៀ​រ៉ា​ក់​ជាដើម​នាំគ្នា​ភៀសខ្លួន​ទៅ​អាមេរិក​គេ​បិទទ្វារ​ទៅដល់​សហគមន៍​អឺរ៉ុប​គេ​បិទទ្វារ ​។ ​នេះ​ឬ​ហៅ​ថា​យុត្តិធម៌ នេះ​ឬ​ហៅថា​ប្រជាធិបតេយ្យ​ដូច​
​ឯកឧត្តម​​​អភិបាលខេត្ត​លើកឡើងថា​នៅលើ​លោក​នេះ​អត់​មាន​ស្ត​ង៉​ដារ​សម្រាប់​ប្រជា​ធុ​ប​តេ​យ្យ​ទេ​។​
នៅក្នុង​ឱកាស​នោះដែរ​លោក​រដ្ឋលេខាធិកា​រ ​បានប្រគល់​វិញ្ញាបនបត្រ​ISO9001 2015​និង​ជួយឧបត្ថម្ភ​ថវិកា​ជូន​លោកគ្រូ​អ្នកគ្រូ​ក្នុង​ម្នាក់ៗ២​ម៉ឺន​រៀល​និង​សិស្ស​ក្នុង​ម្នាក់ៗ​១​ម៉ឺន​រៀល ៕B