រដ្ឋសភា​កម្ពុជា​ស្នើសុំ​សភា​ប្រទេស​បារាំង​បន្ត​គាំទ្រ ដល់​សភា​កម្ពុជា​បន្តទៀត ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព​ការងាររដ្ឋបាល​និង​បច្ចេកទេស​

277
លោក យូ ហុកគ្រី អនុប្រធាន​ទី​១​រដ្ឋសភា​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី ខា​ថេរី​ន ប្រូ​កា​ស្យា (Catherine Procacia) សមាជិកា​ព្រឹទ្ធសភា​បារាំង​នា​រសៀល​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​

​ដោយ​: សុផល / ភ្នំពេញ​: ថ្នាក់ដឹកនាំ រដ្ឋសភា​កម្ពុជា បានស្នើ​សុំ​ដល់​សភា​ប្រទេស​បារាំង​បន្ត​ជួយ​សភា​កម្ពុជា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​ការពង្រឹង​សមត្ថភាព​ដ​ល់​សមាជិក​សមាជិការ​ដ្ឋ​សភា ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព​ការងាររដ្ឋបាល និង​បច្ចេកទេស​ឆ្លើយតប​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​។​

​លោក យូ ហុកគ្រី អនុប្រធាន​ទី​១​រដ្ឋសភា​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ខា​ថេរី​ន ប្រូ​កា​ស្យា (Catherine Procacia) សមាជិកា​ព្រឹទ្ធសភា​បារាំង​នា​រសៀល​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​បាន​មានប្រសាសន៍ថា​៖ សភា​កម្ពុជា​សូម​គាំទ្រ​និង​ជំរុញ​ការប្រើប្រាស់​ភាសា​បារាំង​នៅក្នុង​កិច្ចការ​សភា និង​បាន​ថ្លែងអំណរគុណ​ដល់​សភា​ប្រទេស​បារាំង ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា ពិសេស​សភា​កម្ពុជា​រៀង​រហូតមក ទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​ការពង្រឹង​សមត្ថភាព​ដ​ល់​សមាជិក​សមាជិការ​ដ្ឋ​សភា​។​

​ជាមួយគ្នានេះ លោក​អនុប្រធាន​ទី​១​រដ្ឋសភា​បានលើកឡើង​ថា ពី​ការប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា គឺមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នៃ​ប្រទេស​ទាំងពីរ​និង បានស្នើ​សុំ​សភា​ប្រទេស​បារាំង​បន្ត​គាំទ្រ ដល់​សភា​កម្ពុជា​បន្តទៀត ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព​ការងាររដ្ឋបាល​និង​បច្ចេកទេស​របស់​សភា​ឆ្លើយតប​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​។​

​សូមជម្រាបថា​លោកស្រី ខា​ថេរី​ន ប្រូ​កា​ស្យា​ត្រូវបាន​អញ្ជើញ​មក​ធ្វើជា​វាគ្មិន​ក្នុង​សិក្ខាសាលា​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​១៧​និង​១៨ ខែឧសភា ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​។​

​សូមបញ្ជាក់ថា​អគ្គលេខាធិការដ្ឋាន​សភា​កម្ពុជា​(​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​-​រដ្ឋសភា​) ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​និយាយ​ភាសា​បារាំង​និង​កម្មវិធី​ណូរី​យ៉ា​(Noria-APF) នឹង​រៀបចំ​សិក្ខាសាលា​សភា ស្តីពី “​ហ្វ្រ​ង់​កូ​ហ្វូ​នី ភាសា​បារាំង និង​ការងារ​សភា​” ក្នុង​គោលបំណង​លើកកម្ពស់​ការប្រើប្រាស់​ភា​សា​បារាំង​នៅ​កម្ពុជា ពិសេស​ក្នុង​វិស័យ​សភា​នេះ ហើយក៏​នឹង​ពិភាក្សា​លើ​ប្រធានបទ​មួយចំនួន​ដូចជា​លំហ​នៃ​ប្រទេស​និយាយ ភាសា​បារាំង​កាលា​-​នុ​វត្ត​ភាព អន្តរជាតិ​សម្រាប់​សភា​កម្ពុជា ភាសា​បារាំង វ៉ិ​ច​ទ័​រ​ការងារ​ការទូត​សភា និង​ឧបករណ៍​នៃ​ការផ្លាស់ប្តូរ ផ្នែក​សេដ្ឋកិច្ច ផ្នែក​ឧ​ត្ត​មសិ​ក្សា​និង​ផ្នែក​វប្បធម៌ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​រវាង​ក្រុម​ប្រទេស​និយាយ ភាសា​បារាំង និង​ប្រទេស​សមាជិក​អាស៊ាន​(ASEAN) ភាសា​បារាំង មធ្យោបាយ​ការងារ​សភា ភាសា​បារាំង​និង​ការវិវត្ត​វិជ្ជាជីវៈ​របស់​មន្ត្រី​សភាក​ម្ពុ​ជា​។​

​សិក្ខាសាលា​នេះ នឹងមាន​ការចូលរួម​ពី​សមាជិក​សមាជិកា​ព្រឹទ្ធសភា​រដ្ឋសភា វាគ្មិន​ជាតិ អន្តរជាតិ តំណាង​មកពី ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ វិទ្យាស្ថាន បារាំង នៅ កម្ពុជា ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន បច្ចេក វិទ្យា កម្ពុជា ទី​ភ្នា​ក់ ឧ​ត្ត​ម សិក្សា​នៃ​ប្រទេស​ប្រើ​ភាសា​បារាំង​(AUF) អង្គការ​អន្តរជាតិ ហ្វ្រ​ង់​កូ​ហ្វូ​នី​(OIF) និង មន្ត្រី អគ្គ លេខា ធិ​-​ការដ្ឋាន​ព្រឹទ្ធសភា​និង​រដ្ឋសភា​ដែល​ធ្លាប់ សិក្សា​ភាសា​បារាំង ក្នុង គម្រោង ជំនួយ របស់ កម្មវិធី​ណូរី​យ៉ា​(Noria) នឹងចូលរួម​ជា​វាគ្មិន ចែករំលែក​បទពិសោធ​ន៍ និង ទទួល យកចំណេះ​ដឹង​ថ្មីៗ ពី គ្នា ទៅវិញទៅមក​។​

​លោក យូ ហុកគ្រី អនុប្រធាន​ទី​១​រដ្ឋសភា នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ នៅ​ព្រឹក​ថ្ងៃទី​១៧ ឧសភា​។ ចំណែក​លោកស្រី Catherine Procacia នឹង​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​សំខាន់​នៅក្នុង​សិក្ខាសាលា​ដ៏​កម្រ​នេះ​៕ ល​