រដ្ឋសភា​ជ្រើសរើស​សមាជិក​គ​.​ជ​.​ប​ថ្មី​៣​រូប​,​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​១៦​រូប​និង​ទទួល​បេក្ខជន​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា

459

(​ភ្នំពេញ​)៖ ជាការ​ស្រេចបាច់ នៅ​ព្រឹក​នេះ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសំរេច​ការងារ​មួយ​សំណុំ​តែម្តង គឺ​បោះឆ្នោត​រើស​អនុ​ប្រ​​ធា​នគ​.​ជ​.​ប​មួយរូប​និង​សមាជិក គ​.​ជ​.​ប ថ្មី​២​រូប , ប្រកាស​សុពលភាព​រប​ស់​តំណាងរាស្ត្រ​ថ្មី​១៦​រូប​និង​ទទួលស្គាល់ លោក យូ ហុកគ្រី តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​បេក្ខជន​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ។​

កិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិកចាស់ និងថ្មីរបស់រដ្ឋសភា ១០២រូបចូលរួម
​លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

​លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ឱ្យធ្វើជា អនុប្រធាន​គ​.​ជ​.​ប ចំណែក​លោក ហ៊ែ​ល សារ៉ាត់ និង លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ជាប់​ជា​សមាជិក​គ​.​ជ​.​ប​។​ការបោះឆ្នោត​ជ្រើសរើស​អនុប្រធាន និង​សមាជិក​គ​.​ជ​.​ប​ថ្មី​ទាំង​៣​រូបនេះ​បានធ្វើ​ឡើង​​នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​ដើម្បី​​ជំនួស​សមាជិក​គ​.​ជ​.​ប​៣​រូប​ដែល​បាន​លាលែង​។​

លោក យូ ហុកគ្រី តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងក្លាយជាអនុប្រធាន​ទី​១ នៃ​រដ្ឋសភា

​សូមបញ្ជាក់ថា​ ​តំណាងរាស្ត្រ​ថ្មី​១៦​រូប ដែល​ត្រូវ​ប្រកាស​សុពលភាព​នេះ​រួមមាន ១១​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ដែល​ទទួលបាន​​ការបែងចែក​អាសនៈ​ដោ​យគ​.​ជ​.​ប​, ៤​រូប​មកពី​CPP ដូចគ្នា ដែល​ជំនួស​សមាជិកសភា​៤​រូប​របស់ CPP​ដែល​លាលែង​ដើម្បី​ទៅ​ឈរ​​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា និង​១​រូប​ទៀត មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជំនួស លោក នុត សុខុម ដែល​លាលែង​ពី​សមាជិក​រដ្ឋសភា ទៅ​ឈរ​ជា​អនុប្រធាន​គ​.​ជ​.​ប​។​

​ក្រោយ​ការប្រកាស​សុពលភាព តំណាងរាស្ត្រ​ថ្មី​១៦​រូប ពួកគាត់​នឹង​ចូល​ស្បថ​កាន់តំណែង​នៅថ្ងៃនេះ​ផងដែរ​។​

​សូមបញ្ជាក់ថា រដ្ឋសភា នឹង​ចាប់ផ្តើម​រៀបចំ​រចនាសម្ព័ន្ធ​ខ្លួន​ឡើងវិញ ចាប់ពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ ស្អែក​នេះ​ក្រោយ​មាន​តំណាង​​រាស្ត្រ​គ្រប់គ្រាន់ ក្នុងនោះ​ក៏មាន​រៀបចំ​សមាជិក និង​ក្បាលម៉ាស៊ីន គណៈកម្មការ​ជំនាញ​ទាំង​១០ ដែល​កំពុង​ខ្វះចន្លោះ​ដោយសារតែ​ការ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។​

​ការរៀបចំ​រចនាសម្ព័ន្ធ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋសភា ទើបនឹង​បញ្ចូល​សមាជិក​ថ្មី​ចំនួន​៥៥​រូប​ថែមទៀត ដើម្បី​កាន់​អាសនៈ​ទំនេរ ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ឃុបឃិត​ជាមួយ​ប្រទេស​ក្នុង​គោលបំណង​ផ្តួលរំលំ​រាជ​រដ្ឋា​ភិ​​បាល​ស្របច្បាប់​៕​ដោយ​៖​វាសនា​