រដ្ឋសភា​នីតិកាល​ទី​៦​នឹងបើក​សម័យប្រជុំ​ដំបូង​នៅពេល​បន្តិចទៀត​

1443
ចែករម្លែក

ដោយៈ​ម៉េង​ឆៃ​,​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​រដ្ឋសភា​នីតិកាល​ទី​៦​ដែល​ប្រសូត​ចេញពី​កាល​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​កាល​នឹង​ប្រារព្ធ​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​នៅពេល​បន្តិចទៀត​នា​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​នៅ​វិមាន​រដ្ឋសភា​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

ខណៈ​នេះ​គេ​សង្កេតឃើញថា​បេក្ខជន​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ នីតិកាល​ទី​៦ ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ​បាន​អញ្ជើញ​មកដល់​ហើយ​។​ពិសេស​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ។
​តាម​កម្មវិធី​គឺ​ម៉ោង ៨ : ៣០​ព្រះករុណា​ព្រះមហាក្សត្រ យាង​ដល់​វិមាន​រដ្ឋសភា ហើយ​នារី​ថ្វាយ​ផ្កា ថ្នាក់ដឹកនាំ​ជាតិ​ជាន់ខ្ពស់ ថ្វាយព្រះពរ​ស្វាគមន៍ និង​កងកិត្តិយស ត្រែទ័ព ថ្វាយ​ព្រះរាជ​វ​ន្ទ​ន​កិច្ច​។ បន្ទាប់មក​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​ថ្វាយ​គ្រឿង​សក្ការបូជា ព្រះ​បរម​រូប ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ និង​ព្រះ​ពុទ្ធរូប នៅ​ខាងក្នុង​វិមាន​រដ្ឋសភា មុនពេល​ព្រះករុណា​ស្តេចយាង​គង់ប្រថាប់​លើ​ព្រះទីនាំង​កៅអី​នៅ​ខាងក្នុង​សាលប្រជុំ​វិមាន​រដ្ឋសភា​និង​ថ្លែង​បើក​សម័យប្រជុំ​៕​សរន​