រដ្ឋសភា​បន្ត​សម័យប្រជុំ​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​

827
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ គឺ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក ខូ អិ​ល​ធី និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ិន​ធើ​ណេ​ស្យូ​ណ​ល អ៊ិន​វេ​ស្ត​មែន ឌី​វើ​ឡុ​ប​មែន គ្រុប​។​
​នេះ​បើតាម​ការសម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

រដ្ឋសភា​បន្ត​សម័យប្រជុំ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តី ព្រាង​ច្បាប់​ចំនួន​ពីរ​

​សូមជម្រាបថា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៨​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ិន​ធើរ​ណេ​ស្យូ​ណ​ល អ៊ិន​វេ​ស្ត​មែន ឌី​វើ​ឡុ​ប​មែន គ្រុប​។ សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ បាន​ដាក់ជូន​សម័យប្រជុំ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត បន្ទាប់ពី គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​បាន​ពិនិត្យ​សិក្សា​ចប់សព្វគ្រប់​តាម​នីតិវិធី​៕