រដ្ឋសភា​បោះឆ្នោត​ជូន​លោក អ៊ិត រ៉ា​ឌី ជាប់​ជា​មា​ជិ​ក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​សម្រាប់​អាណត្តិ​ថ្មី​

214
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
រដ្ឋសភា​បាន​បើក​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ដើម្បី​បោះឆ្នោត​ជ្រើសតាំង លោក អ៊ិត រ៉ា​ឌី ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រាប់​អាណត្តិ​ថ្មី ជ្រើសតាំង​ដោយ​រដ្ឋសភា នីតិកាល​ទី​៦​។

​សមាជិក​រដ្ឋសភា​ចំនួន​១០៩​រូប បាន​បោះឆ្នោត ជូន លោក អ៊ិត រ៉ា​ឌី ជាប់​ជា​មា​ជិ​ក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រាប់​អាណត្តិ​ថ្មី​។​

​ក្រោយ​ការបោះឆ្នោត​រួច សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា “​ដោយសារតែ​ពេលនេះ ជា​ពេល​វិស្សម​កាលពី​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា និង​ដោយសារ រដ្ឋសភា​ពុំទាន់​មាន​របៀបវារៈ​សម្រាប់​ប​ន្ត​សម័យប្រជុំ​ជា​វិសាមញ្ញ ខ្ញុំ​បន្ត​អំពាវនាវ និង​លើកទឹកចិត្ត ដល់​សមាជិក​សមាជិកា​ទាំងអស់ បន្ត​ចុះ​បេសកកម្ម តាម​មណ្ឌល​ខេត្ត​ទូទាំងប្រទេស ដើម្បី​ស្វែងយល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​សូម​ចូលរួម​ដោះស្រាយ ទុក្ខលំបាក​ប្រជាពលរដ្ឋ​ជាមួយ រាជរដ្ឋាភិបាល នៅក្នុង​ឱកាស​ដែល​ប្រទេស​យើង​មាន​ខេត្ត​ក្រុង​មួយចំនួន បាន​កំពុង​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង និង​គ្រោះរាំងស្ងួត​ជាដើម​”៕ ល​