រដ្ឋសភា​ផលិត​វីដេអូ ស្តីពី​ការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ខេត្តសៀមរាប

402
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ ​៖ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា (APPF) ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ក្រោម​ប្រធានបទ “​ការពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។ មុន​កិច្ចប្រជុំ​នេះ​មកដល់ រដ្ឋសភា​បាន​ផលិត​ឯកសារ​វីដេអូ​មួយ រៀបរាប់​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ដោយ​គូសបញ្ជាក់ថា ការទទួល​ធ្ចើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ APPF នេះ ជា​ជោគជ័យ​វិស័យ​ការទូត​សភា​កម្ពុជា​។​

​វីដេអូ​ឯកសារ​ដែលមាន​រយៈពេល​ប្រមាណ​៧​នាទី បាន​រៀបរាប់​ពី​កម្ពុជា​ដែលជា​ប្រទេសមួយ បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​ជាច្រើន​ទស្សវត្សរ៍ ប៉ុន្តែ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​បាន​រំដោះខ្លួន​ចេញពី​សង្គ្រាម​។ កម្ពុជា​ក្លាយជា​កោះសន្តិភាព ដែលមាន​ការអភិវឌ្ឍ និង​សុខសន្តិភាព ពេញ​ផ្ទៃ​ប្រទេស​។ តាមរយៈ​វីដេអូ​នោះ បាន​គូសបញ្ជាក់ ថា សន្តិភាព​ដែល​កម្ពុជា​ទទួលបាន​នាពេល​បច្ចុប្បន្ននេះ បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​ពីររូប​គឺ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាវីរក្សត្រ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

ក្រោម​ម្លប់​សុខសន្តិភាព​និង​ការអភិវឌ្ឍ កម្ពុជា​ទទួលបាន​ជោគជ័យ​ខាង​វិស័យ​ការទូត​សភា​ផងដែរ​។ វីដេអូ​ឯកសារ​ដែល​ផលិត​ដោយ​រដ្ឋសភា បាន​លើកឡើងថា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា សភា​កម្ពុជា​បាន​ក្លាយជា​សមាជិក​វេទិកា​និង​អង្គការ​សភា​ធំៗ​នៅក្នុង​ពិភពលោក និង​តំបន់ មាន​ដូចជា សហភាព​អន្តរ​សភា (IPU) អន្តរ​សភា​អាស៊ាន​( AIPA) សភា​តំបន់​អាស៊ី​( APA) និង​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​( APPF) នេះ​ជាដើម​។ ក្នុងនាម​ជា​សមាជិក អង្គការ សភា​ទាំងនោះ សភា​កម្ពុ​ជាមាន​សមត្ថ​ភាព និង​លទ្ធភាព​ក្នុង​ការរៀបចំ​កិច្ចប្រជុំ និង​មហាសន្និបាត អង្គការ​ឬ​សមាគម​សភា​ទាំងនោះ​ជា​បន្តបន្ទាប់ ។

សកម្មភាព​ទាំងនេះ បានបង្ហាញ​ពី​ការចូលរួមចំណែក​យ៉ាងសកម្ម​ភាព​របស់​សភា​កម្ពុជា ក្នុងការ​ពង្រឹង​យន្តការ​សភា សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម​ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក​៕B/

http://nac.org.kh/videos/APPF27.mp4