រដ្ឋសភា​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​

197
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលមាន​ចំនួន ១២​ជំពូក និង​៦៧​មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​ជា​ស្ថាពរ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៩​នេះ​។​

​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់​វិធាន​ជា​មូលដ្ឋាន​ដ៍​សំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ក្រៅប្រទេស​ប្រកបដោយ​ទំនុកចិត្ត ហើយនឹង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា ដោយហេតុថា​ក្របខ័ណ្ឌ​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​នានា ដែល​គាំទ្រ​ដល់​សកម្ម​និង​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជី​ឌី​ថ​ល ចាំបាច់​ត្រូវ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​អាចបង្កើត​សេដ្ឋកិច្ច​ឌីជីថល​រឹងមាំ​មួយ​ព្រមទាំង​ត្រៀម​ទទួលយក​នូវ​ការឈាន​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

​តាម​សេចក្តីថ្លែងហេតុ នៅក្នុង​កិច្ចប្រជុំសភា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់​នេះ នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទី​ជី​ថ​ល​នៅ​ក​ម្ព​ជា ដោយហេតុថា ក្របខណ្ឌ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត នានា ដែល​គាំទ្រ​ដល់​សកម្មភាព និង​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង ឌីជីថល ចាំបាច់​ត្រូវ​រៀបចំ និង ធ្វើ​បច្ចុប្បន្នភាព ដើម្បី​អាចបង្កើត​សេដ្ឋកិច្ច​ទី​ជី​ថ​ល រឹងមាំ​មួយ​ព្រមទាំង​ត្រៀម​ទទួលយក នូវ​ការឈាន​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់ លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) នៅ​កម្ពុជា អាច​ភ្ជាប់​ខ្លួន​នៅ​នឹង ខ្សែសង្វាក់​ផលិតកម្ម និង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ក៏ដូចជា​ជំរុញឱ្យមាន​ការច្នៃប្រឌិត និង​ការបង្កើត​ទំនិញ និង​សេវា​ថ្មីៗ​បន្ថែមទៀត​ផងដែរ​។​

​សូមជម្រាបថា សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវបាន គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​។​
​សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួមមាន ១២​ជំពូក និង​៦៧ មាត្រា ដូចខាងក្រោម​៖​ជំពូក​ទី​១ បទ​ប្បញ្ញត្តិ​ទូទៅ មាន​៤​មាត្រា (​ពី​មាត្រា​១ ដល់​មា ត្រា​៤)​។
​ជំពូក​ទី​១​នេះ​ចែង​អំពី​គោលបំណង គោលដៅ វិសាលភាព និង​និយមន័យ​នៃ​វាក្យសព្ទ​សំខាន់ៗ​ដែល​ប្រើ​ក្នុង​ច្បាប់​នេះ​។​ជំពូក​ទី​២ សុពលភាព​នៃ​ទំនាក់ទំនង​អេឡិចត្រូនិក មាន​១០​មាត្រា (​ពី​មាត្រា​៥​ដល់​មាត្រា​១៤)​។ ជំពូក​ទី​២​នេះ ចែង​អំពី​ការទទួលស្គាល់​ទំនាក់ទំនង អេឡិចត្រូនិក លក្ខខណ្ឌ​តម្រូវ​ជា​លាយលក្ខណ៍អក្សរ លក្ខខណ្ឌ​តម្រូវ​ចំពោះ​ហត្ថលេខា លក្ខ ខណ្ឌ​តម្រូវ​សម្រាប់​រក្សា​ព័ត៌មាន​ក្នុង​ទម្រង់​ដើម ទម្រង់ បែបបទ​ដែល​កំណត់ លក្ខខណ្ឌ​តម្រូវ លើ​ការ​រក្សាទុក​កំណត់ត្រា លក្ខខណ្ឌ​តម្រូវ​ស្តីពី​ភស្តុតាង ការបង្កើត និង​សុពលភាព​កិច្ចសន្យា អានុភាព​រវាង​គូភាគី និង​ការអនុវត្ត​ដោយឡែក​តាម​ការព្រមព្រៀង​របស់​គូភាគី​។​ជំពូក​ទី​៣ ដំណើរការ​នៃ​ទំនាក់ទំនង​អេឡិចត្រូនិក មាន​៤​មាត្រា (​ពី​មាត្រា​១៥ ដល់​មាត្រា​១៨​។​ជំពូក​ទី​៣​នេះ ចែង​អំពី​ពេលវេលា​និង​ទីកន្លែង​នៃ​ការបញ្ជូន​ចេញ​និង​ការទទួល​ព័ត៌មាន​ក្នុង​ទំនាក់ទំនង​អេឡិចត្រូនិក សំណើ​បង្កើត​កិច្ចសន្យា​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្ត​សម្រាប់ បង្កើត​កិច្ចសន្យា និង​កំហុសឆ្គង​នៃ​ការបញ្ចូល​ព័ត៌មាន​ក្នុង​ទំនាក់ទំនង​អេឡិចត្រូនិក​។​ជំពូក​ទី​៤ កំណត់​ត្រូ អ​ឡិច ត្រូ​និក និង​ហត្ថលេខា​អេឡិចត្រូនិក​ដែលមាន​សុវត្ថិភាព​មាន​៥​មាត្រា (​ពី​មាត្រា​១៩ ដល់ មាត្រា​២៣)​។ ជំពូក​ទី​៤​នេះ ចែង​អំពី​កំណត់ត្រា​អេ​ឡិច​ត្រូ និក​ដែលមាន សុវត្ថិភាព ហត្ថលេខា អេឡិចត្រូនិក ដែលមាន​សុវត្ថិភាព ការ​សន្មត​ទាក់ទង នឹង កំណត់ត្រា​និង ហត្ថលេខា​អេឡិចត្រូនិក ដែលមាន​សុវត្ថិភាព ការ​លួច​ប្រើប្រាស់​អត្តសញ្ញាណ និង​ស្ថាប័ន​មាន​សមត្ថ កិច្ច​គ្រប់គ្រង​នីតិវិធី​សុវត្ថិភាព​។​ជំពូក​ទី​៥ អន្តរការី​និង​បុគ្គល​ផ្តល់​សេវា​ពា ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​៥​មាត្រា (​ពី​មាត្រា​២៤ ដល់​មាត្រា​២៨)​។
​ជំពូក​ទី​៥​នេះ ចែង​អំពី​ការទទួល ខុសត្រូវ​របស់​អន្តរការី​និង​បុគ្គល​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការទទួល​ខុស ត្រូវ​ផ្នែក​ព័ត៌មាន​ឬ​ហេតុការណ៍ ការផ្តល់​លិខិតអនុញ្ញាត​ឬ​អាជ្ញា បណ្ណ​ក្រមសីលធម៌​វិជ្ជាជីវៈ និង បទ​ប្បញ្ញត្តិ សម្រាប់​អន្តរការី​និង​បុគ្គល​ផ្តល់​សេ វា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​កាតព្វកិច្ច​ពន្ធ ការលើកទឹកចិត្ត និង​ការអនុគ្រោះ​។​ជំពូក​ទី​៦ កិច្ចការពារ​អ្នកប្រើប្រាស់ មាន​៥​មាត្រា (​ពី​មាត្រា​២៩ ដល់​មាត្រា​៣៣)​។ ជំពូក​ទី​៦​នេះ ចែង​អំពី​ព័ត៌មាន​អប្បបរមា​ក្នុង ពាណិជ្ជក ម្ម​តាម​ប្រ ព័ន្ធ​អេឡិចត្រូនិក ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​មិនបាន​ស្នើសុំ ការបង្កើត​ប្រព័ន្ធ អេ​ឡិច​ត្រូ និក​ក្លែងបន្លំ​និង​កូដ​ព្យាបាទ ការការពារ​ទិន្នន័យ និង​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹ ង​កិច្ចការពារ​អ្នកប្រើប្រាស់​។​ជំពូក​ទី​៧​សកម្មភាព​និង​ប្រតិបត្តិការ​របស់​រដ្ឋ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក មាន​១​មាត្រា (​មាត្រា​៣៤)​។​ជំពូក​ទី​៧ នេះ ចែង​អំពី​ការទទួលស្គាល់​ទំនាក់ទំនង អេឡិចត្រូនិក ដោយ ស្ថាប័នរដ្ឋ​។​ជំពូក​ទី​៨ ភស្តុតាង​អេឡិចត្រូនិក មាន​១១​មាត្រា (​ពី​មាត្រា​៣៥ ដល់​មាត្រា ៤៥)​។ ជំពូក​ទី​៨​នេះ ចែង​អំពី​ការទទួលយក​ជាទូទៅ​នៃ​ភស្តុ​តា ង​អេឡិចត្រូនិក សុក្រឹតភាព​នៃ​ប្រព័ន្ធ​អ​ឡិច​ត្រូ​និក​សុក្រឹតភាព​នៃ​ព័ត៌មាន ឯកសារ​ដែល​បាន​បោះពុម្ព​ចេញ បន្ទុក​ក្នុងការ​បង្ហាញ អំពី​យថាភូត​ភាព នៃ​ភស្តុតាង អេឡិចត្រូនិក បទដ្ឋាន​នៃ​ការកត់ត្រា​ឬ​ការរក្សា​ទុក​កំ ណ​ត់​ត្រា អេឡិចត្រូនិក ការចេញលិខិត​បញ្ជាក់​យថាភូត​ភាព នីតិវិធី​ផ្សេងទៀត​ក្នុងការ​បង្កើត​ភស្តុតាង អេឡិចត្រូនិក ការបំពាន​លើ​កូដ​នីយកម្ម​ការទទួលយក​កំណត់ត្រា​អេឡិចត្រូនិក​ពី​បរទេស និង ការទទួលយក​ព័ត៌មាន​អេឡិចត្រូនិក​មកពី​បរទេស​។​ជំពូក​ទី​៩ ការទូទាត់ និង​/​ឬ​ការផ្ទេរ ប្រាក់​តាម អេឡិចត្រូនិក មាន​៣​មាត្រា (​ពី​មាត្រា​៤៦ ដល់​មាត្រា​៤៨)​។ ជំពូក​ទី​៩​នេះ ចែង​អំពី​ប្រ តិ​ប​ត្តិ​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការទទួលខុសត្រូវរ​បស់​បុគ្គល​ផ្តល់​សេវា​ទូទាត់ និង​ការទទួលខុសត្រូវ​រប​ស់​អតិថិជន​។​ជំពូក​ទី​១០ សមត្ថកិច្ច ការប្តឹងតវ៉ា និង​នីតិវិធី​នៃ​ការផាកពិន័យ មាន​៣​មា​ត្ រា​(​ពី​មាត្រា​៤៩ ដល់​មាត្រា​៥១)​។ ជំពូក​ទី​១០​នេះ ចែង​អំពី​សមត្ថកិច្ច នីតិវិធី​នៃ​ការប្តឹងតវ៉ា និង​នីតិវិធី​នៃ​ការផាកពិន័យ​។​ជំពូក​ទី​១១ ទោស​ប្បញ្ញត្តិ មាន​១៤​មាត្រា (​ពី​មាត្រា​៥២ ដល់​មាត្រា​៦៥)​។ ជំពូក​ទី​១១​នេះ ចែង​អំពី​ទណ្ឌកម្ម​និង​ការផាកពិន័យ ។​ជំពូក​ទី​១២ អវសាន​ប្បញ្ញត្តិ មាន​២​មាត្រា (​ពី​មាត្រា​៦៦ ដល់​មាត្រា​៦៧)​។ ជំពូក​ទី​១២​នេះ ចែង​អំពី​ការ​និរាករណ៍​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ​និង​ការអនុវត្ត​ច្បាប់​នេះ​៕ ល​