រដ្ឋអាជ្ញា​អាម៉េរិក​ទាត់ចោល​ការចោទប្រកាន់​អំពី​ការរំលោភ​ផ្លូវភេទ​ប្រឆាំងនឹង​រ៉ូ​ណា​ល់​ដូ​

340
ចែករម្លែក

​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​តំបន់​ក្លាក​ខោ​ន​ធី​នៃ​រដ្ឋ​នេ​វ៉ា​ដា​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​កក្កដា​ថា ខ្លួន​នឹងមិន​បន្ត​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ទៅលើ​កីឡាករ​បាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ឡើយ​។​

​ការិយាល័យ​រដ្ឋអាជ្ញា​បាន​បកស្រាយ​ដោយ​ខ្លួនឯង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយថា “​ផ្អែកលើ​ការត្រួតពិនិត្យ​ព័ត៌មាន​ដែល​បានបង្ហាញ​នៅពេលនេះ ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ប្រឆាំងនឹង​កីឡាករ​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ មិនអាច​បង្ហាញឱ្យឃើញ​ពី​ការសង្ស័យ​នោះឡើយ​”​។​

​ការចោទប្រកាន់​ប្រឆាំងនឹង​រ៉ូ​ណា​ល់​ដូ​បានកើត​ឡើង​នៅ​ខែសីហា​ឆ្នាំ ២០១៨ បន្ទាប់ពី​នាង​កា​ទ្រី​ន ម៉ា​យ៉ូ​ហ្គា (Kathryn Mayorga) បាន​ទាក់ទង​ទៅ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ឡាស​វេ​ហ្គាស ដោយ​ស្នើ​សុំឱ្យ​បើក​ស៊ើបអង្កេត​អំពី​ករណី​រំលោភ​ផ្លូវភេទ​ឆ្នាំ ២០០៩ របស់​នាង​ឡើងវិញ​។ នៅ​គ្រានោះ​ហើយ​ដែល​នាង​ម៉ា​យ៉ូ​ហ្គា​បានកំណត់​អត្តសញ្ញាណ​ជន​រំលោភ​នាង ជា រ៉ូ​ណា​ល់​ដូ​។​

​ការិយាល័យ​រដ្ឋអាជ្ញា​បានកត់សម្គាល់​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ការស៊ើបអង្កេត​ដំបូង​ត្រូវបាន​បិទ​ដោយ​លទ្ធផល​នៃ​ការបាត់​ភស្តុតាង​វីដេអូ ដោយ​មិនដឹង​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ ទីតាំង​នៃ​បទឧក្រិដ្ឋ​កម្ម និង​អសមត្ថភាព​ក្នុងការ “​ស្វែងរក​និង​រឹបអូស​ភស្តុតាង​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សំខាន់ៗ​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋអាជ្ញា​អាម៉េរិក​នឹងមិន​បន្តធ្វើ​ការចោទប្រកាន់​លើ​រ៉ូ​ណា​ល់​ដូ​នោះឡើយ