រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ផ្អាក​ការទទួលប្រាក់​ថ្លៃ​ទឹក​ពី​អតិថិជន​រហូតដល់​ថ្ងៃទី​០៤ ខែកញ្ញា

585

(​ភ្នំពេញ​) ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​បន្ដ​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​ការផ្អាក​ការទទួលប្រាក់​ថ្លៃ​ទឹក ពី​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ជា​បណ្ដោះអាសន្ន រហូតដល់​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ ជា​ថ្ងៃ​ដែល​អង្គភាព​មួយ​នេះ នឹង​ទូទាត់​ប្រាក់​ដែលយក​លើសពី​ការប្រើប្រាស់​ទឹក នាពេល​កន្លងទៅនេះ​។​នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​រប​ស់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​ចេញ​នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា​នេះ​។​
​ ​
​នៅក្នុង​សេចក្ដីជូនដំណឹង​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​បញ្ជាក់ថា “​ក្នុង​គោលបំណង​ធ្វើការ​ទូទាត់​សង​ជា​សាច់ប្រាក់​ល​ម្អៀ​លើស​​ជូន​អតិថិជន​វិញ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រូវ​កែសម្រួល​ប្រព័ន្ធ​ចេញ​វិ​ក្កិ​យ​ប​ត្រ (SoftWare)​ដែល​តម្រូវ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ ផ្អាក​ការទទួលប្រាក់​ថ្លៃ​ទឹក​ពី​អតិថិជន ជា​បណ្ដោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ ទើប​អាច​ដំណើរ​ការទទួលប្រាក់​ទឹកជា​ធម្មតា​ឡើងវិញ​បាន​”​។​
​ ​
​នៅ​ថ្ងៃ​ដដែល​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ប្រកាស​ពី​ការសង​ប្រាក់​ដែល​គិត​តម្លៃលើស​នៃ​ការប្រើប្រាស់​ទឹក ជូន​ប្រជាពលរដ្ឋ​វិញ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧៕​ដោយៈ​វិបុល​/sn