រដ្ឋាករទឹក​ស្វយ័ត នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក រយៈពេល​៧​ម៉ោង ក្នុង​សង្កាត់​កា​កាប និង​សង្កាត់​ទឹកថ្លា​

608

(​ភ្នំពេញ​) ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក រយៈពេល​៧​ម៉ោង​ក្នុង​សង្កាត់​កា​កាប​និង​សង្កាត់​ទឹកថ្លា​គឺ​ចាប់ពី​​ម៉ោង​៩​យប់ ថ្ងៃទី​០៤ សីហា ដល់​ម៉ោង​០៤​ព្រឹក ថ្ងៃទី​០៥ សីហា ឆ្នាំ​២០១៧​។
​ ​
​មូលហេតុ​ដែល​ផ្អាក​ការផ្គត់ផ្គង់​ទឹកស្អាត​មួយរយៈ​ពេល​ខ្លី​នេះ ដោយសារ​រដ្ឋាករទឹក​ស្វយ័ត​ត្រូវអនុវត្ត​ការងារ​កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹកស្អាត​ថ្មី នៅ​តំបន់​ទាំងនោះ​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹកស្អាត​ថ្មី​ទំហំ ៥០០​ម​ម​នៅលើ​ចិញ្ចើមផ្លូវ​៥៥P (​ទ្រុងមាន់​) ចាប់ពី​ផ្លូវ​១១០ (​ផ្លូវ​សហភាពសូវៀត​) ដល់​ផ្លូវ​៦b (​ផ្លូវ​ណត​ប្រ៊ី​ដ​) ស្ថិតនៅ​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ដូចដែល​បាន​ជូនដំណឹង​នេះ ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមាន​ទីតាំងនៅ​តំបន់​ខាងលើនេះ​ត្រូវ​ត្រៀម​បម្រុង​ទឹក​ប្រើ​​ប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ ក្នុង​រយៈពេល​ខ្លី​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​៕

ដោយ៖វិបុល