រដ្ឋាភិបាលចេញអនុក្រឹត្យលុបអង្គភាព “កាំសាប”ជាផ្លូវការ

424
ចែករម្លែក
  • 26
    Shares

ដោយ​:ច្រាយ ចំណាន/​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ រំសាយ​សហគ្រាស​សាធារណៈ ភ្នាក់ងារ​កម្ពុជា​នាវាច​រ​ហៅថា កាំសាប​ជា​ផ្លូវការ​ហើយ​។​

យោងតាម​អនុក្រឹត្យ​លេខ ៣ ១ អនក្រ​.​បក ដែល​ចុះ​អត្ថ​លេខា​ដោយ សម្តេច​អគ្គ​មហាសេនាបតី​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះ​បាន​បញ្ជាក់ថា “​ត្រូវបាន​បញ្ចប់​បេសកកម្ម និង​រំសាយ​សហគ្រាស​​សាធារណៈ ដែលមាន​លក្ខណៈ​ជា​ក្រុមហ៊ុន​រដ្ឋ​ឈ្មោះ ភ្នាក់ងារ​កម្ពុជា​នាវាច​រ​ហៅថា កាំសាប ដែល​បាន​បង្កើតឡើង​តាម​អនុក្រឹត្យ​លេខ ៨១ អនក្រ​.​បក ចុះ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​១៩៩៩ ស្តីពី​ការបង្កើត​សហគ្រាស​សាធារណៈ​ភ្នាក់ងារ​នាវាចរ “ កាំសាប​” ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩​នេះ តទៅ​”​។​

​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​មានប្រសាសន៍ថា ការរំលាយ​អង្គភាព​កាំសាប​ចោល​នេះ គឺ​ដើម្បី​កាត់បន្ថយ​ភាព​សាំ​ញ៉ាំ នឹង​សម្រួល​ដល់​ការធ្វើ​ធុរកិច្ច​​ឲ្យ​កាន់តែ​លឿន​និង​ឆាប់រហ័ស​៕B/