រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​,​ការវិភាគ​បែប​ប្រមាថ​ហួស​ពី​ព្រំដែន​នៃ​សិទ្ធិ ជាការ​វិភាគ​ឃ្លាន​គុក​

515

(​ភ្នំពេញ​) ៖ ផ្អែក​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ ២៣ ខែតុលា​១៩៩១​និង​យោងតាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជា​ណា​ចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​គោរព និង​អនុវត្តបាន​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​សង្គមជាតិ​ទទួលបាន​នូវ​ផល​នៃ​របប​ប្រជាធិបតេយ្យ​សេរី​​ពហុបក្ស ប្រជាជន​ទូទៅ​រស់នៅ​ប្រកបដោយ​សិទ្ធិសេរីភាព​យ៉ាង​ទូលំទូលាយ​លើ​គ្រប់​វិស័យ​។​

​ទន្ទឹមនឹង​ការអបអរសាទរ​ពី​ប្រជាពលរដ្ឋ​ទូទៅ​ក៏​នៅមាន​មជ្ឈដ្ឋាន​អគតិ​ខ្លះ​ដែល​តែងតែ​ដាក់ចិត្ត​ប្រឆាំងនឹង​ការដឹកនាំ នៅតែ​​ប្រកាន់​ជំហរ​ដើរ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ ចង់តែ​ដើ​តាម​លក្ខណៈ​បុគ្គល​ឯកចិត្ត​គ្មាន​គោលការណ៍​​អ្វី​ច្បាស់លាស់​តាម​លទ្ធិប្រជាធិបតេយ្យ​នោះ បានសេចក្តីថា​គេ​ចង់បាន​លទ្ធិ​អណាធិបតេយ្យ​។​
​ ​
​ក្នុងការ​ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​សិទ្ធិសេរីភាព គ្រប់បែបយ៉ាង​ជូន​ប្រជាពលរដ្ឋ​តែ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​នៃ​ការកំណត់​​ព្រំដែន​នៃ​ច្បាប់​។ ដើម្បី​មាន​របៀបរៀបរយ​សណ្តា​ប់​ធ្នាប់​សាធារណៈ​សង្គម ទាមទារ​ចាំបាច់​ត្រូវមាន​វិន័យ​។​វិន័យ​នេះ​នេះហើយ​ដែល​នាំ​​ដល់​មាន​ស្ថេរភាព​សង្គម​។ មាន​ស្ថេរភាព​សង្គម ទើប​មាន​ជីវភាព​សង្គម​ល្អ មាន​សុខ​សុវត្ថិភាព និង​មានការ​រីកចម្រើន​នៅក្នុង​សង្គម​។ នេះហើយ​ដែល​ហៅថា​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ប្រកាន់យក​។​
​ ​
​ជាមួយគ្នានេះ អ្នកវិភាគ​ខ្លះ​បាន​និយាយថា កងទ័ព​បរទេស​ឈ្លានពាន​បូរណភាព​ទឹកដី​កម្ពុជា នៅ​តំបន់​ប្រាសាទព្រះវិហារ​និង​នៅ​តំបន់​​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ​ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជា​ល្បិចកល​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រក​សម្លេង​ឆ្នោត​នោះ ថា​ជា​អ្នកវិភាគ​ឃ្លាន​គុក​។​
​ ​
​ការនិយាយ​ដោយ​គ្មាន​ការទទួលខុសត្រូវ​យ៉ាង​ដូច្នេះ គឺជា​ការប្រមាថ​ដល់​ការខិតខំ​ប្រឹងប្រែង​ពុះពារ​ឧបសគ្គ​គ្រប់បែបយ៉ាង​រួមទាំង​ហ៊ាន​​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី របស់​កងទ័ព​ជាតិ​យើង យ៉ាង​ជាក់ស្តែង​។​

​ការប្រមាថ​របស់​អ្នកវិភាគ​នយោបាយ សង្គម នៅ​កម្ពុជា អាង​តែមាន​សិទ្ធិ​ចេះតែ​និយាយ ទោះ​ប៉ះពាល់​ដល់​សិទ្ធិ​ថ្នាក់ដឹកនាំ​ប្រទេស និង កងកម្លាំងប្រដាប់អាវុធ​យ៉ាងណា ក៏​ចេះ​ហ៊ាន​ទាំង​រំលោភ ដែល​ហួស​ពី​ព្រំដែន​កំណត់​នៃ​សិទ្ធិ​បញ្ចេញមតិ​ហើយ​ដែល​ចាំបាច់​ត្រូវតែមាន​​វិធានការណ៍​ផ្លូវច្បាប់ ដើម្បី​កុំ​ឲ្យ​ចេះតែ​និយាយ​ប៉ាតណាប៉ាតណី​ខ្វះ​ការទទួលខុសត្រូវ តទៅទៀត​។​

​ត្រូវ​យល់ថា សិទ្ធិ​ក្នុងការ​បញ្ចេញមតិ មាន​ព្រំដែន​កំណត់ មិនមែន​ជិះសេះ​លែងដៃ ប្ញ ដាច់បង្ហៀរ​នោះទេ​៕​ដោយ​៖សុខ ឥសា មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា