រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្រមាន​អាមេរិក​អំពី​”​គោលនយោបាយ​ចិន​មួយ​” ជុំវិញ​ការបើក​ស្ថានទូត​អាមេរិក​ថ្មី​នៅ​តៃវ៉ាន់​

986
ចែករម្លែក

​កាលពី​ថ្ងៃ​ពុធ​ទី​១៣​មិថុនា​អ្នកនាំពាក្យ​របស់​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ក្រុមប្រឹក្សារដ្ឋ បាន​សម្តែង​ការជំទាស់​ចំពោះ​ទំនាក់ទំនង​ផ្លូវការ​រវាង​សហរដ្ឋអាមេរិក​​និង​តៃវ៉ាន់ បន្ទាប់ពី​បើក​បរិវេណ​ថ្មី​មួយ​សម្រាប់​វិទ្យាស្ថាន​អាមេរិក​ថ្មី​ដែលជា​តំណាង​ស្ថានទូត​អាមេរិក​ពិ​ប្រាកដ​មួយ​នៅលើ​កោះ​នេះ​។​

​លោក Ma Xiaoguang អ្នកនាំពាក្យ​របស់​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា នេះ​មិនគួរ​ជា​ទំនាក់ទំនង​ផ្លូវការ​រវាង​ប្រទេស​ទាំង​២​នេះ នៅ​​ក្នុង​ទម្រង់​ណាក៏ដោយ “​។

​លោក​បាន​ព្រមាន​”​សហរដ្ឋអាមេរិក​គួរតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ចិន​មួយ​និង​សេចក្តីថ្លែងការណ៍​រួមគ្នា​ចំនួន​៣​រវាង​ចិន​និង​សហរដ្ឋអាមេរិក​ដើម្បី​កុំឱ្យ​ប៉ះពាល់​​ដល់​ចំណងទាក់ទង​ទ្វេភាគី​និង​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​”, នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ីន​ហួរ​បស់​ចិន​។​

​លោក MaXiaoguang បាន​បន្ថែមថា ” រដ្ឋបាល​គណបក្ស​ជឿនលឿន​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​នឹង​ធ្វើឱ្យ​ខូចខាត​ទំនាក់ទំនង​ចក្រ​សមុទ្រ​នេះ​បន្ថែមទៀត​តាមរយៈ​​ទាក់ទង​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​បរទេស​។​បញ្ហា​តៃវ៉ាន់​ដែលមាន​សារៈសំខាន់​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ចិន​គឺ​នៅតែ​ជា​បញ្ហាសំខាន់​​បំផុត​ហើយក៏​ជា​បញ្ហា​រសើប​បំផុត​ក្នុង​ទំនាក់​ទំ​ន​ចិន​-​អាមេរិក “​។​

​ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្រោយពី​សហរដ្ឋអាមេរិក​បាន​បើក​ស្ថានទូត​តាម​ការជាក់ស្តែង​មួយ​របស់ខ្លួន​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​អង្គារ ដែល​នៅ​ថ្ងៃ​​ដដែល​នោះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន នៅ​ប្រទេស​សិង្ហ​បុរី​។

​វិទ្យាស្ថាន​អាមេរិក​នៅ​កោះ​តៃវ៉ាន់​នេះ​មាន​តាំងពី​ឆ្នាំ​១៩៧៩ ជា​ការិយាល័យ​នៅ​ទូទាំង​ក្រុង​តៃប៉ិ​។ ទោះ​យ៉ាងនេះ​ក្តី នេះ​ជា​លើកទីមួយ​ហើយ​ដែល​វិទ្យាស្ថាន​នេះ មាន​បរិវេណ​ផ្ទាល់​ខ្លួនឯង​នោះ​។​

​កាសែត New York Times បានកត់សម្គាល់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបើក​វិទ្យាស្ថាន​អាមេរិក​ថ្មី​នៅ​ទីក្រុង​តៃប៉ិ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ បានបង្ហាញ​ពី​ភាព​​ប្រសើរឡើង​នៃ​ទំនាក់ទំនង​រវាង​តៃវ៉ាន់​និង​សហរដ្ឋអាមេរិក​៕ដោយ៖សុខា

​ទីក្រុងតៃប៉ិ កោះ​តៃវ៉ាន់