រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បកស្រាយ​អំពី​ហេតុអ្វី​បានជា​ចិន​ត្រូវការ​មូលដ្ឋាន​កងទ័ព​នៅ​បរទេស​

1054
ចែករម្លែក

លោក កេង សួង អ្នក​ពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​១២ កក្កដា​ថា ការបង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​នៅ​ប្រទេស​ជី​ប៊ូ​ទី គឺ​នៅ​តំបន់ ហន នៅ​អាហ្វ្រិក (​តំបន់​ស្នែង​អាហ្វ្រិក​)
​ដែលជា​មូលដ្ឋាន​កងទ័ព​ចិន​នៅ​បរទេស​លើកទីមួយ​នោះ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថិរភាព​និង​សន្តិសុខ​នៅ​តំបន់​នោះ និង អនុញ្ញាតឱ្យ​ប្រទេស​អាស៊ី​នេះ​(​ចិន​) អាច​ចូលរួមចំណែក​កាន់​តែមាន​ប្រសិទ្ធិភាព​ក្នុង​ដំណើរ​ការរក្សា​សន្តិភាព​នៅ​តំបន់​អាហ្វ្រិក​នោះ ។​

កាលពី​ថ្ងៃ​អង្គារ ក្រសួងការបរទេស​ចិន​បានប្រកាស​អំពី​ការបើក​ដំណើរការ​នៃ​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​ប្រទេស​ជី​ប៊ូ​ទី ។ ទាហាន​ចិន​ប្រហែល​១០.០០០​នាក់ ត្រូវបាន​រំពឹងថា​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​កងទ័ព​នោះ​។​

​លោក កេង សួង បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ថា “​ការប្រើប្រាស់​មូលដ្ឋាន​ក​ង​ទ័ព​ចិន​នៅ​ប្រទេស​ជី​ប៊ូ​ទី​នឹង​អាចជួយ​ឱ្យ​ចិន​បំពេញភារកិច្ច​អន្តរជាតិ​របស់ខ្លួន​កាន់​តែមាន​ប្រសិទ្ធិភាព ដោយ​រួមទាំង​បេសកកម្ម​ល្បាត និង​ការចូលរួម​ក្នុង​ប្រតិបត្តិការ​មនុស្សធម៌​។ ចិន​នឹងចូលរួម​ចំណែក​រក្សា​សន្តិភាព និង ស្ថិរភាព​នៅ​តំបន់​អាហ្វ្រិក​នោះ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្តេជ្ញា​ធ្វើឱ្យមាន​ការអភិវឌ្ឍន៍​ប្រ​ដោយ​សន្តិភាព​”​។​

​លោក វូ ឈាន អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន បាន​និយាយថា ចិន​បានប្រកាស កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦ ថា ខ្លួន​បាន​កំពុង​កសាង​មូលដ្ឋាន​កងទ័ព​មួយ​នៅ​ប្រទេស​ជី​ប៊ូ​ទី ។ មូលដ្ឋាន​កងទ័ព​នេះ ត្រូវបាន​រំពឹងថា​នឹង​អាចឱ្យ​ទូក​ល្បាត​ចិន​ច្រើន​គ្រឿង​ធ្វើការ​ល្បាត​នៅ​ឈូង​សមុទ្រ​អា​ដិ​ន និង តំបន់​ផ្សេងទៀត​ដែល​ត្រូវ​ប្រើប្រាស់ ជា​កន្លែង​ទុក​សាំង​និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​សម្រាប់​កង​នាវា​ចិន​ទាំងនោះ ។​

​ព្រំដែន​ជី​ប៊ូ​ទី​នៅជាប់​ជាមួយ​ប្រទេស​សូ​ម៉ាលី ហើយ​ស្ថិតនៅ​តំបន់​ស្នែង​អាហ្វ្រិក​នេះ ដែលមាន​សកម្មភាព​ចោរ​សមុទ្រ​ច្រើន ។ ចិន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ចោរកម្ម​សមុទ្រ​នៅ​តំបន់​នោះ​ដោយមាន​កងទ័ពជើងទឹក​ចំនួន​១៦.០០០​នាក់ និង​កងទ័ព​ម៉ា​រី​ន ១.៣០០​នាក់ របស់​ចិន នៅ​ឈូង​សមុទ្រ​អា​ដិ​ន​រវាង​ឆ្នាំ​២០០៨​និង​ឆ្នាំ​២០១៥៕ ​ដោយ ៖សុខា

​រូបភាព​នៃ​ប្រទេស​ជី​ប៊ូ​ទី