រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ជិត​៤០​ម៉ឺន​ដុល្លារ​ដល់​វិស័យ​សុខភាព ទឹកស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​

178
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៣៦៣,២២៤​ដុល្លារ​អាមេរិក ដល់​អង្គភាព​ចំនួន​បី ក្រោម​គ្រោងការណ៍ សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជប៉ុន​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ តូច​សន្ដិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណ៌​)​។​

១.​ថវិកា​ចំនួន ១៨១,៥៦០ ដុល្លារ​អាមេរិក សម្រាប់​គម្រោង​កែលម្អ​ផ្លូវថ្នល់ ក្នុង​សង្កាត់​អូរ​តា​ញ់ ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​។ អង្គភាព ទទួល​ជំនួយ​៖ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន​
២.​ថវិកា​ចំនួន ៩០, ៨៥០ ដុល្លារ​អាមេរិក សម្រាប់​គម​ម្រោ​ង​សាងសង់​អគារ​សម្រាក​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ទឹក​ឃ្លាំង ក្នុង​ខេត្តកណ្តាល​។ អង្គភាព​ទទួល​ជំនួយ​៖ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ល្វាឯម​ក្នុង​ខេត្តកណ្តាល​
៣.​ថវិកា​ចំនួន ៩០,៨១៤ ដុល្លារ អាមេរិក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ទឹកស្អាត​ខ្នាតតូច នៅក្នុង​ឃុំ​ចំនួន​៧ ក្នុង​ខេត្ត​២​នា​ទិសពាយ័ព្យ​។ អង្គភាព​ទទួល​ជំនួយ​៖ ទឹកស្អាត ១០០១​។​

​កិច្ចសន្យា​ផ្តល់ជំនួយ​បាន​ត្រូវ​ចុះហត្ថលេខា ដោយ លោក មិ​កា​មិ​ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង អ្នកតំណាង​ស្ថាប័ន​ទាំងបី​
នៅ​ស្ថានទូត​ជប៉ុន ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០៕ ល​