រដ្ឋាភិបាល​ជប៉ុន ផ្តល់ជំនួយ​ជាង​៤០​ម៉ឺន​ដុល្លារ សំរាប់​អភិវឌ្ឍ​និង​ធ្វើឱ្យ​ប្រសើរ​វិស័យ​អប់រំ​នៅ​ជនបទ​

388

(​ភ្នំពេញ​)៖​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ចំនួន ៤០៥.២៦០​ដុល្លារ​អាមេរិក ដល់​ស្ថាប័ន​អប់រំ​ចំនួន​៣​ដើម្បី​អភិវឌ្ឍ​និង​លើកកម្ពស់​​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​គម្រោង​ជំនួយ​នេះ នឹង​សាសង់​អគារសិក្សា​ចំនួន​៤​ខ្នង​ក្នុង​ខេត្ត​ចំនួន​៣​គឺ​ព្រះវិហារ មណ្ឌលគិរី និង​ប៉ៃលិន​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​​ដល់​សិស្សានុសិស្ស​ប្រមាណ​ជាង​១.៤០០​នាក់​។​

​ពិធី​ចុះហត្ថលេខា​សម្រាប់​ការផ្តល់​ជំនួយឥតសំណង​នេះ​បាន​ត្រូវធ្វើឡើង​នៅ​រសៀល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ស្ថានទូត​ជប៉ុន​​ប្រចាំ​ភ្នំពេញ ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ភាគី​កម្ពុជា តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំង​៤​។​

​ក្នុង​ជំនួយ​ចំនួន ៤០៥.២៦០​ដុល្លារ ថវិកា​ចំនួន​៨៥.៤១៣​ដុ​លា្ល​រ​និង​៦០,៨២០​ដុ​លា្ល​រ​នឹង​ផ្តល់ជូន​ទៅឱ្យ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​​ព្រះវិហារ​ដើម្បី​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​ពើក​និង​សាលាបឋមសិក្សា​កក់​ក​ន្ថ​ង​។​នោះ​ជា​សាលា​ទី​៤​និង​ទី​៥​ដែល​ទទួល​ជំនួយ​គូ​សាណូ​ណិ​ក្នុង​ខេត្តព្រះវិហារ​។​

​ថវិកា​ចំនួន​៧០.៤៧០​ដុល្លារ​នឹង​ផ្តល់ជូន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តមណ្ឌលគិរី​ដើម្បី​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​មេ​ម៉​ង់​​ក្នុងស្រុក​កែវ​សី​ម៉ា​ខេត្តមណ្ឌលគិរី​។​សាលា​នេះ​ជា​សាលាដំបូង​ក្រោម​គម្រោង​គូ​សាណូ​ណិ​។​

​ចំណែក​ថវិកា​ចំនួន​៥៧.៣៦៨​ដុល្លារ នឹង​ផ្តល់ជូន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន​សម្រាប់ សាងសង់​អគារសិក្សា​១​ខ្នង​នៅ​សាលា​​ម​ត្តេ​យ្យ ប៉ាង​រលឹម​រតនៈ​។​

​រីឯ​ថវិកា​ចំនួន ១៣១.១៨៩​ដុល្លារ​នឹង​ផ្តល់ជូន​អង្គការ Nature Center Risen​សម្រាប់​គម្រោង​អនុវត្តន៍​បរិស្ថាន​រស់​នៅ​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការអប់រំ​បរិស្ថាន​តាមបែប​អនុវត្ត​នៅក្នុង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​៕​ដោយៈ​សុផល​/sn

​ពិធី​ចុះហត្ថលេខា​សម្រាប់​ការផ្តល់​ជំនួយឥតសំណង​នេះ​បាន​ត្រូវធ្វើឡើង​នៅ​រសៀល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ស្ថានទូត​ជប៉ុន​​ប្រចាំ​ភ្នំពេញ ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ភាគី​កម្ពុជា តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំង​៤​