រដ្ឋាភិបាល​ជប៉ុន មាន​គម្រោង​សាងសង់​អគារ​ថ្មី​ធំ​មួយ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់​

292
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JACA កំពុង​សិក្សា​គម្រោង​ផ្តល់ជំនួយ​លើ​ការសាងសង់​អគារ​ថ្មី​ធំ​មួយ មាន​កម្ពស់​៤​ជាន់ ស្មើនឹង ៥០០​គ្រែ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការផ្តល់សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​នេះ​គឺជា​ការបញ្ជាក់​អោយដឹងពី​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ចុះ​ទស្សនកិច្ច​សិក្សា តាមដាន​ការជួស​ជួល កែលម្អ​អគារ​ពេទ្យ និង សួរសុខទុក្ខ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

រដ្ឋាភិបាល​ជប៉ុន​មាន​គម្រោង​សាងសង់​អគារ​ថ្មី​ធំ​មួយ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់​

​លោក ប៉ែន ផល្គុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មានប្រសាសន៍ថា អគារ​ចាស់ៗ​ចំនួន​២​ខ្នង ដែល​កំពុងដំណើរការ​ជួសជុល និង​អគារ​១​ខ្នង​ផ្សេងទៀត ដែល​ត្រូវបាន​ជួសជុល​រួចហើយនោះ គឺ​ស្ថិតក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់លោក​ស្រី​ឧបាសិកា សៀង ច័ន្ទ​ហេង នាយិកា​ក្រុមហ៊ុន ហេង​អភិវឌ្ឍ ហើយ​លោក​សង្ឃឹមថា ក្រោយពី​ការជួសជុល​រួច មន្ទីរពេទ្យ​នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការខ្វះខាត​គ្រែ​អ្នកជំងឺ​យ៉ាងហោចណាស់ បាន​ប្រហែលជា ៧០​ភាគរយ​ដែរ ខណៈ​បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មាន​គ្រែ​អ្នកជំងឺ​ចំនួន ៣០០​គ្រែ ជាមួយនឹង​ការទទួល​អ្នក​ជម្ងឺ​ឲ្យ​សម្រាក​ព្យាបាល​រហូតដល់​ជិត​៤០០​នាក់ ។​

​លោក​បាន​បន្តថា នៅពេលដែល​គម្រោង JACA សម្រេច​លើ​ការសាងសង់​អគារ​ថ្មី​ប្រហែល​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ​នោះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មាន​គម្រោង​ពង្រីក​សេវា​វះកាត់​ផ្សេងៗ​ទៀត ដូចជា​សេវា​វះកាត់​ប្រព័ន្ធ​ស​សៃ​ប្រសាទ ឆ្អឹងខ្នង និង ឆ្អឹង​ធ្គា​ម​ជាដើម ដែល​នោះ​គឺជា​ការឈានទៅរក​ការផ្តល់សេវា​វះកាត់​ក​ម្រឹត​ខ្ពស់ មាន​ប្រសិទ្ធភាព រួមជាមួយ​ការអភិវឌ្ឍ​ឧបករណ៍ បរិក្ខា បច្ចេកវិទ្យា របស់​JACA ហើយ​អនាគត មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នឹង​ក្លាយជា​មន្ទីរពេទ្យបង្អែក​ស្តង់ដារ​មួយ​ថ្នាក់​តំបន់ ផ្តល់​សេវា​ចម្រុះ​ច្រើនយ៉ាង ឯកទេស​ខ្ពស់ ជួយ​កាត់បន្ថយ​អត្រា​ស្លាប់ និង​ពិការភាព​នៃ​អ្នកជំងឺ​។​

​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JACA កំពុង​សិក្សា​គម្រោង​ផ្តល់ជំនួយ​លើ​ការសាងសង់​អគារ​ថ្មី​ធំ​មួយ មាន​កម្ពស់​៤​ជាន់ ស្មើនឹង ៥០០​គ្រែ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការផ្តល់សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់ សម្រាប់​បំពេញតម្រូវការ​ក្នុង​ការផ្តល់សេវា​ទទួល​អ្នកជំងឺ​ឲ្យ​សម្រាល​ព្យាបាល ខណៈពេលដែល​បច្ចុប្បន្ន​នេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប កំពុង​ប្រឈម​នឹង​ចំនួន​ដ៏​ច្រើន​នៃ​អ្នកជំងឺ ដែល​មិន​ត្រឹមតែ​មកពី​បណ្តា​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ គឺមាន​ខេត្ត​ផ្សេងៗ​នៅ​ជុំវិញ​ខេត្តសៀមរាប ក៏​ត្រូវបាន​បញ្ជូនមក​ទទួល​សេវា​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​មួយ​នេះដែរ ។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា គម្រោង​ជំនួយ​របស់ JACA នេះ នឹងធ្វើ​ឲ្យ​អនាគត​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក្លាយជា​មន្ទីរពេទ្យបង្អែក​ស្តង់ដារ​មួយ ផ្តល់​សេវា​ចម្រុះ​ច្រើនយ៉ាង មាន​ឯកទេស​ខ្ពស់ ក្នុង​តំបន់​នៃ​ប្រទេស​កម្ពុជា ហើយ​មិន​ត្រឹមតែ​ជាការ​សាងសង់​អគារ​ទទួល​អ្នកជំងឺ​ឲ្យ​សម្រាក​ព្យាបាល​ប៉ុណ្ណោះ​ទេ តែ​ត្រូវបាន​បំពាក់​ឧបករណ៍ សម្ភារ បរិក្ខា​បច្ចេកទេស និង​បណ្តុះបណ្តាល​ជំនាញ​ផងដែរ ប៉ុន្តែ​សម្រាប់​ការរង់ចាំ​នៅពេលដែល​គម្រោង​របស់ JICA ត្រូវបាន​សម្រេច​ប្រហែល​ក្នុង​ឆ្នាំ​២០២៣​នោះ អគារ​ចាស់ៗ​ចំនួន​២​ខ្នង ត្រូវបាន​ជួស​ជួល កែលម្អ​ឡើងវិញ ដើម្បី​បាន​ប្រើប្រាស់​ឆ្លងកាត់​អន្តរ​កាលនោះ​៕ ល​