រដ្ឋាភិបាល​ជម្រុញ​ឲ្យ​ខេត្ត​និង​ជំនាញ​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ទើប​ទាក់ទាញ​វិនិយោគ

863
ចែករម្លែក

​ដោយ : ​ភ្នំ​ស្វាយ / បន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស​រាជរដ្ឋាភិបាល​ម្រុ​ញឲ្យ​អាជ្ញាធរខេត្ត​និង​ជំនាញ​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឲ្យបាន​ល្អ ឆ្លើយតប​តាម​សម័យ​អភិវឌ្ឍន៍ នោះ​ទើប​អាច​ទាក់ទាញ​វិនិយោគ​បន្ថែមទៀត ។​

​លោក​ឧបនាយករដ្ឋមន្ត្រី ​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​កាលពី​ល្ងាច​ថ្ងៃទី​១ ​ខែកក្កដា ​ឆ្នាំ​២០១៨ ខណ​:​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​៣.០០០​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត -​អូរ​នាង​ ក្នុង​សង្កាត់​ផ្សារកណ្តាល ​ក្រុង​ប៉ោយប៉ែត​ ។​

លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​បាន​មានប្រសាសន៍​បន្តថា សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត -​អូរ​នាង​នេះ​. បាន​បង្កើតឡើង​មុនគេ​តាំងពី​នៅ​ជា​អតីត​តំបន់​មាន​មីន ហើយ​នៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ​៥ ។ តែ​ឥឡូវ រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវជាតិ​លេខ​៥៨ មួយ​ខ្សែ​ទៀត​ក្បែរ​នោះ ប៉ុ​ន្ដែគួរឲ្យ​ស្តាយ​ដែល​ទាំង​ផ្លូវ​៥០​ម៉ែត្រ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​គម្រោង​បើក​ច្រកព្រំដែន​អូរ​នាង ទាំង​ផ្លូវ​ពី​បំបែក​ផ្លូវជាតិ​លេខ​៥៨ ក្នុងភូមិ​អូរ​នាង​មក​ទីតាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ នៅតែ​មិនទាន់មាន​ផ្លូវ​ក្រាល​កៅស៊ូ​ឬ​ក្រាល​បេតុង​សមរម្យ​នៅឡើយ​។​ហេតុនេះ បើ​ផ្នែក​ឯកជន​ឬ​ក្រុមហ៊ុន​គ្មាន​លទ្ធភាព​ទេ ផ្នែក​រដ្ឋ​គឺ​អាជ្ញាធរ​ដែនដី​និង​ជំនាញ​ពាក់ព័ន្ធ​គួរ​គិតគូរ​អភិវឌ្ឍន៍​ផ្លូវ​ត​ភ្ជាប់​នោះ អោយ​ឆ្លើយតបបាន​នឹង​កាល​ប្បវត្តិ​ន៍​នៃ​ការវិនិយោគ​និង​អភិវឌ្ឍន៍ ។  បើ​នៅតែ​អីចឹង តើ​ក្រុមហ៊ុន​ណា​គេ​នឹង​មក​វិនិយោគ​ទៀត​?

បើតាមលោក រស់ សា​រុំ ប្រធាន​ម​ន្ទីរកា​រងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្ត​បន្ទា​​យ​មានជ័យ​និយាយថា  ផ្នែក​ការវិនិយោគ អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​បន្ទាយមានជ័យ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ស ៤​និង សួន​ឧស្សាហកម្ម​១ , រួមមាន : តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​- អូរ​នាង​,​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ ផ្ទៃដី​ទំហំ​៦៧​ហិច​តា មាន​គម្រោង​វិនិយោគ​ក្រុមហ៊ុន​៩ តែ​ដំណើរការបាន ៥ , មាន​ជនជាតិ​ជប៉ុន និង​បរទេស​ផ្សេងទៀត​វិនិយោគ ,​តំបន់​សេដ្ឋកិច្ច​ពិសេស​ពាយ័ព្យ​(​លី អ៊ុត​នី​) មាន​ផ្ទៃដី​៥២,៦​ហិច​តា កំពុង​គម្រោង​វិនិយោគ​និង​សាងសង់ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត ភ្នំពេញ មាន​ផ្ទៃដី​៥៣​ហិច​តា កំពុង​គម្រោង​វិនិយោគ​និង​សាងសង់ ។​និង សួន​ឧស្សាហកម្ម​សី​ុ​សូ​ផុន មាន​១​កន្លែង បង្កើត​ពី​ឆ្នាំ​២០១៥ មាន​រោងចក្រ​វាយនភ័ណ្ឌ ២ មាន​និយោជក​ជនជាតិ​ថៃ​។

​លោក​បន្តថា​ ដោយឡែក​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​-​អូរ​នាង ដែល​កំពុង​ជួបជុំគ្នា​នេះ វា​បង្កើតឡើង​នៅ​ឆ្នាំ​២០០៦ មាន​ផ្ទៃដី​៤៦៧​ហិច​តា គម្រោង​វិនិយោគ​ចំនួន ៥​ក្រុមហ៊ុន តែ​បច្ចុប្បន្ន​មានតែ​៣ ក្រុមហ៊ុន​កំពុងដំណើរការ ដែលមាន​ទុនវិនិយោគ​៧.៦៩៣​លាន​ដុល្លា​សរ​អា ។ ក្នុងនោះ​មាន ទី​១-ក្រុមហ៊ុន​ហាយ​ធិ​ច អា​ផា​រ៉ែ​ល ខេ​ម​បូ​ឌា​(​ខូ​អិ​ល​ធី​ឌី​) ដំណលរ​ការ​កាត់ដេរ​សម្លៀកបំពាក់​។​ទី​២- ក្រុមហ៊ុន អឹម​អិ​ល អិ​ុ​ន​ធឺ​មេ​ត អា​ផា​រ៉ែ​ល ខេ​ម​បូ​ឌា​(​ខូ​អិ​ល​ធី​ឌី​) ដំណើរការ​កាត់ដេរ​ស​ម្លៀ​ក​បំពាក់​និង​ទី​៣- ក្រុមហ៊ុន​ខេ​ម​ផេ​ក ខូ​អិ​ល​ធី​ឌី ដំណើរការ​ផលិត​សំបក​វរ​ច​ខ្ចប់​អលង្កា ។​៣​ក្រុមហ៊ុន​នេះ មាន​និយោជក​ជា​ជនជាតិ​ថៃ​។​ ក្នុង​ខេត្ត​មាន​មាន​សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន​២៣៤​កន្លែង មានមុខ​របបរ ១៦​ប្រភេទ ហើយ​បាន​នឹង​កំពុងដំណើរការ​វិជ្ជាជីវ​: សេដ្ឋកិច្ច ទៅតាម​មុខជំនាញ​ផ្សេងៗ​សម្រាប់​ឆ្លើយតប​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស ។ ក្នុង​ខេត្ត​មាន​កម្មករ ការិនី​(​ឬ​និ​យោ​ជិ​ក​) ២១.៩១៧ នាក់ ស្រី​ពាក់កណ្តាល ។ និង​និ​យោ​ជិ​ក​បរទេស​មាន​សញ្ជាតិ​មកពី​១០​ប្រទេស មាន​១.៤៨២ នាក់​ ៕B

 

#