រដ្ឋាភិបាល​ថៃ​ឈ្នះ​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​ពី​ក្រុម​សភា​ប្រឆាំង​

142
ចែករម្លែក

​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​បាន​ឈ្នះ​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​នៅក្នុង​សភា ក្រោយ​ការ​ជជីក​សួរ​ដេញដោល​អស់​៤​ថ្ងៃ​ដោយ​ផ្តោត​លើ​មន្ត្រី​រដ្ឋាភិបាល​​កំពូល​ចំនួន​៦​រូប រួម​មាន​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា​។​

​លោក​ប្រា​យុទ្ធ ទទួលបាន​សម្លេង​ឆ្នោត​ជឿទុកចិត្ត​២៧២ ទល់នឹង​៤៩​មិន​ទុកចិត្ត​។​ចំណែក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ុន បាន​២៧៧​ទល់នឹង​៥០(២៧៧-៥០),​ឧបនាយក​​រដ្ឋមន្ត្រី វី​សា​នុ គ្រី​-​ង៉ា​ម​២៧២-៥៤,​រដ្ឋមន្ត្រី​មហាផ្ទៃ អានុ​ពង់ ផាវ​ចិន្តា ២៧២-៥៤,​រដ្ឋមមន្ត្រីការបរទេសទេ​ស ដុន ប្រាមូ​ត​វី​នណាយ ២៧២-៥៥ និង​អនុរដ្ឋមន្ត្រី​កសិកម្ម​ម្នាក់​២៦៩-៥៥​។​

​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​ពួកគេ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​ពហិការ​របស់​សមាជិក​សភា​ប្រឆាំង​ខ្លះ ដោយសារ​តែ​ពេល​កំណត់​ធ្វើ​ការជជែក​សួរដេញដោល​កាលពី​ថ្ងៃ​ព្រ​​ហ​ស្ប​តិ៍​ត្រូវបាន​ពួកគេ​យល់ថា​មិន​យុត្តិធម៌​។​ពួក​សមាជិក​សភា​ប្រឆាំង​បាន​ដើរចេញ​ពី​សភា​ដើម្បី​បង្ហាញ​ការប្រឆាំង នាំ​អោយ​ការជជែក​សួរដេញដោល​ត្រូវ​បញ្ចប់​មុន​កាលកំណត់​​នៅ​ថ្ងៃទី​៤​។​

​ការ​សួរ​ដេញ​ដោយបាន​ផ្តោតលើ ការចោទប្រកាន់​ថា​មាន​អំពើពុករលួយ សេដ្ឋកិច្ច​ស្ពឹក​មិន​រីកចំរើន​ដែល​កាលពី​ឆ្នាំមុន​កើន​បានតែ​២,៤​ភាគរយ និង​ការដោះស្រាយ​បញ្ហា​កូរ៉ូណា​​វីរុស រួម​នឹង​បញ្ហា​មួយចំនួន​ទៀត​។​

​ទោះ​ជា​សមាជិក​សភា​ប្រឆាំង​មិន​ដើរ​ចេញ ក៏​រដ្ឋាភិបាល​ត្រូវ​គេ​រំពឹងថា​នឹង​ទទួល​បាន​ការ​រ​បោះឆ្នោត​សម្តែង​ការទុកចិត្ត​ពី​សភា​ដោយ​ងាយ​ដោយសារតែ​ក្រុម​កាន់​អំណាច​ទទួល​​បាន​កៅអី​សភា​បន្ថែម​ពី​ការបោះឆ្នោត​បំពេញ​កន្លែង​ទំនេរ​មួយចំនួន​កាលពី​ពេល​ថ្មីៗ ជាពិសេស​បក្សប្រឆាំង​ធំ​លំដាប់​ទី​៣​របស់​ថៃ​ទើប​ត្រូវបាន​រំលាយ​ចោល​កាលពី​សប្តាហ៍​មុន​៕​ប្រែ​សម្រួល​៖​វាសនា​

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រា​វីត រីករាយ​ក្រោយ​ដឹងថា​រដ្ឋាភិបាល​ទទួកបាន​ការទុកចិ​ត្ត​ពី​សភា​