រដ្ឋាភិបាល​ថៃ​បង្កើត​កម្មវិធី​ទូរទស្សន៍​រៃអង្គាស​លុយ​ជួយ​ជនរងគ្រោះ​ទឹកជំនន់ បន្ទាប់ពី​ឃើញ​គំរូ​ល្អ​របស់​តារា​សម្តែង​ម្នាក់​

161
ចែករម្លែក

​តារា​សម្តែង​ដ៏​ល្បី​ម្នាក់​និង​ជា​សកម្មជន​មនុស្សធម៌​មួយរូប​របស់​ថៃ​បានទទួល​ការគាំទ្រ​និង​ថវិកា​ជាច្រើន​ដើម្បី​ជួយ​ដល់​គ្រួសារ​រាប់ម៉ឺន​នៅតាម​ខេត្ត​លិចលង់​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​។ កាយវិការ​នេះ​បាន​នាំឱ្យ​រដ្ឋាភិបាល​បង្កើត​ក​ម្ម​វិធី​ទូរទស្សន៍​ដើម្បី​រៃអង្គាសប្រាក់​ចាំបាច់​ខ្លាំង​សម្រាប់​អ្នក​ដែល​រង​ផលប៉ះពាល់​និង​ជួប​ការខ្វះខាត​។​

​តារា​សម្តែង​ថៃ​ឈ្មោះ ប៊ី​ន ពន្លឺ​រិ​ទ្ធ បាន​ឆក់យក​បេះដូង​ប្រជាជាតិ​ថៃ​ទូទាំងប្រទេស បន្ទាប់ពី​គាត់​បាន​ជួយ​ប្រជាជន​ក្រីក្រ​បំផុត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប្រទេស​។ ចាប់តាំងពី​ខែសីហា​មនុស្ស ៣៣ នាក់​បាន​ស្លាប់ ហើយ​មនុស្ស​ជិត ២៥.០០០ នាក់​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​ដោយសារ​ភ្លៀង​ខ្លាំង​បន្ត​ធ្លាក់​ពីលើ​មេឃ​។​

​រដ្ឋាភិបាល​និង​ទីភ្នាក់ងារ​ជួយសង្គ្រោះ​ថៃ​កំពុង​មមាញឹក​ក្នុងការ​ដោះស្រាយ​ការបញ្ជូន​ជំនួយ​សង្គ្រោះបន្ទាន់​និង​ជួយ​ជម្លៀស​ប្រជាជន​ដែល​នៅជាប់​ក្នុង​ទឹកជំនន់​និង​ជួយ​សូម្បី​សត្វ​ចិញ្ចឹម​និង​ឆ្កែ​តាម​ចិញ្ចើមថ្នល់​។ ទោះយ៉ាងណា ប្រជាជន​ក្រីក្រ​បំផុត​ជាច្រើន​នៅក្នុង​តំបន់​កំពុង​ស្វែងរក​ប្រភព​ជំនួយ​ផ្ទាល់​។ ពួកគេ​គឺ​ត្រូវការ​សាច់ប្រាក់​សុទ្ធ​។​

​បង្ហាញមុខ​ក្នុង​ទូរទស្សន៍​ថៃ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា លោក​ប៊ី​ន ដែលជា​ប្រធាន​អង្គការ​មូលនិធិ RuamKatanyu Foundation ដែល​ផ្តល់ជំនួយ​សង្គ្រោះ​ស្ម័គ្រចិត្ត បាន​និយាយថា សកម្មភាព​ជួយសង្គ្រោះ​របស់គាត់​បាន​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាងច្រើន​កាលពី​ថ្ងៃ​សៅរ៍ នៅពេល​គាត់​អង្វរ​សុំ​ប្រាក់​ជំនួយ​១​លាន​បាត​ដើម្បី​ប្រគល់ជូន​ប្រជាជន​ក្រីក្រ​ដែល​ត្រូវការ​សាច់ប្រាក់​សុទ្ធ​ចាំបាច់​។​

​ហើយ​ឥឡូវ​ប្រាក់​ជំនួយ​រៃអង្គាស​តាម​កញ្ចក់​ទូរទស្សន៍​បាន​កើនឡើង​លើស ១១០ លាន​បាត ហើយ​កំពុងតែបន្ត​កើន​ឡើងជា​លំដាប់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​៕ ដោយ៖ កញ្ញាដាលីស

សកម្មភាព​ជួយសង្គ្រោះ​ជនរងគ្រោះ​ទឹកជំនន់រ​បស់​លោក​ប៊ី​ន ពន្លឺ​រិ​ទ្ធ បាន​បំផុសគំនិត​ដល់​រដ្ឋាភិបាល​ក្នុងការ​បង្កើត​កម្មវិធី​រៃ​លុយ​តាម​ទូរទស្សន៍​ជួយ​ជនរងគ្រោះ