រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ ថា​ប្រទេស​នេះ​មាន​គោ​ច្រើនពេក

1010
ចែករម្លែក

យោងតាម​រដ្ឋមន្ត្រី​មួយរូប​នៃ​ប្រទេស​នូ​វែ​សេ​ឡង់ បានឱ្យដឹងថា ចំនួន​គោ​ដែល​កសិករ​ចិញ្ចឹម​យក ទឹកដោះ មាន​ចំនួន​ច្រើនជាង​សមត្ថភាព​ដែល​បរិស្ថាន​អាច​ទ្រទ្រង់បាន​។​

​លោក ដេវីដ ផាក​ឃើ (David Parker) រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ព្រមាន​ថា ក្រសួង​នឹង​ចេញ បទ​ប្បញ្ញត្តិ​រឹតបន្តឹង​លើ​ការចិញ្ចឹម​ដើម្បី​ធ្វើឱ្យ​ផ្លូវទឹក​នានា​នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​ស្អាត​អាច ហែល​បានជា​ថ្មី​ឡើងវិញ នៅពេល​លោក​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី Q + A Program របស់​ស្ថានីយទូរទស្សន៍ TVNZ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។

​ដោយសារ​ចំនួន​គោ​ចិញ្ចឹម​យក​ទឹកដោះ​នៅក្នុង​ប្រទេស​នេះ កើនឡើង​ច្រើនពេក​បរិមាណ អាចម៍គោ កាន់តែ​ច្រើនឡើងៗ​ហូរ​ចូល​ផ្លូវទឹក​នានា ធ្វើឱ្យ​ទឹក​ក​ខ្វល់​ខ្លាំង​ដល់​ថ្នាក់​មិនអាច ចុះ​មុជ​បាន​។​

​ជា​វិធានការ ក្រសួង​នឹង​បង្ខំ​ឱ្យ​កសិករ​កាត់បន្ថយ​ចំនួន​គោ​ដែល​ពួកគេ​ចិញ្ចឹម​។ ទោះជា​យ៉ាងណា រដ្ឋ​នឹងមិន​ផ្តល់​សំណង​សម្រាប់​ការកាត់បន្ថយ​ចំនួន​គោ​នេះឡើយ​។​

​សូមបញ្ជាក់ថា គោ​នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ មាន​ច្រើន​រហូតដល់​ទៅ ១០,០៨​លាន​ក្បាល ឯណោះ​កាលពី​ឆ្នាំ​២០១៧ ខណៈ​ទិន្នន័យ​ឆ្នាំ​២០១៦ បង្ហាញថា​ចំនួន​ប្រជាជន​សរុប​ក្នុងប្រទេស នេះ​មាន​ត្រឹម​ប្រមាណ​ជាង ៤,៧ លាន​នាក់​៕ ប្រែ​សម្រួល​: ខុម