រដ្ឋាភិបាល​បារាំង​បាន​យល់ព្រម​ឲ្យ​អ្នកឯកទេស​មកជួយ​ប្តូរ​ខ្នាត​ផែនទី​កម្ពុជា​-​ឡាវ ​

303

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា​រដ្ឋាភិបាល​បារាំង​បាន​យល់ព្រម​ឲ្យ​អ្នកឯកទេស​​មកជួយ​រឿង​ផែនទី​កម្ពុជា​-​ឡាវ​។ នេះ​បើតាម លោក​ខៀវ កាញារីទ្ធ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នា​ថ្ងៃទី​២៧ ខែតុលា​នេះ​។
​ ​
​រដ្ឋមន្ដ្រី​រូបនេះ បានសរសេរថា “​សម្តេចនាយក​រដ្ឋមន្ត្រី​បានអោយដឹងថា​រដ្ឋាភិបាល​បារាំង​បាន​យល់ព្រម​អោយ​អ្នកឯកទេស​មកជួយ​​រឿង​ផែនទី​កម្ពុជា​-​ឡាវ​ហើយ​”​។​
​ ​
​ការប្រកាស​ឲ្យ​ដឹង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា​ទៅលើរ​បៀ​វារៈ​សំខាន់​​មួយចំនួន​នា​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ នា​វិមាន​សន្តិភាព​។​
​ ​
​សូម​ជំរាប​ថា កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត បាន​ឯកភាពគ្នា​ទៅលើ​ពង្រាង​លិខិត​សម្រាប់​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ​ដាក់ជូន​រដ្ឋា​ភិ​បាល​បារាំង ដើម្បី​សុំ​អ្នកជំនាញ​មកជួយ​ប្តូរ​ខ្នាត​ផែនទី​កម្ពុជា​ពី ១ លើ ១០០​ពាន់ មក ១ លើ ៥០​ពាន់​៕​ដោយ​៖​វិបុល​/sn