រដ្ឋាភិបាល​អាមេរិក​បិទ​ជា​លើក​ទី​២

126

​រដ្ឋាភិបាល​សហព័ន្ធ​បាន​បិទ បន្ទាប់ពី​ព្រឹទ្ធសភា​ដែលមាន​ការឈ្លោះប្រកែក​គ្នា បាន​ខកខាន​កាលកំណត់​នៅ​ពាក់​កណ្តាលអធ្រាត្រ ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​ប​ណ្តោះ​អាសន្ន​។​

​អ្នកនាំពាក្យ លោក ច​ន ស្វា​តាក់​គី (John Czwartacki) និយាយថា ការិយាល័យ​គ្រប់គ្រង​ថវិកា លោក មី​ក មុ​ល​វ៉ា​នី (Mick Mulvaney) បាន​អនុវត្ត​ផែនការ​ភ្លាមៗ​ដើម្បី​បិទ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ដែល​មិន​សំខាន់​។​

​ការបោះឆ្នោត​របស់​ព្រឹទ្ធសភា​លើ​សេចក្តីព្រាងច្បាប់​ផ្តល់​មូលនិធិ​បណ្តោះអាសន្ន រំពឹង​ធ្វើ​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ កុម្ភៈ​នេះ (​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​អាមេរិក​)​។ ការបោះឆ្នោត​ដោយ​បក្ស​ធំ​ទាំង​២​រំពឹងថា​នឹងធ្វើ​ឡើងលើ​វិធានការ​នេះ ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ថវិកា​ដ៏​ធំ ប៉ុន្តែ​ពេលវេលា​កំណត់​និង​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​សភា គឺ​មិនមាន​ភាព​ប្រា​ដក​ប្រជា​។​

​មុខងារ​សំខាន់ៗ​របស់​រដ្ឋាភិបាល​នឹង​បន្ត​ដដែល​។​

​ការបិទ​រដ្ឋាភិបាល ដែល​តាមន័យ​បច្ចេកទេស​គឺ​បរាជ័យ​ក្នុងការ​ជ្រើសរើស​ទីភ្នាក់ងារ​នានា​នោះ បានក្លាយ​ជា​រឿង​ចៀស​មិន​ផុត ខណៈដែល​ព្រឹទ្ធសមាជិក លោក រែ​ន ផូ​ល (Rand Paul) បាន​រារាំង​ម្តង​ហើយ​ម្តងទៀត​នូវ​ការបោះឆ្នោត​លើ​ផែនការ​ថវិកា​នេះ ដើម្បី​ទប់ទល់​នឹង​ការរួមចំណែក​របស់ខ្លួន​ក្នុង​ឱនភាព​ថវិកា ដែល​ឆាប់ៗ​នេះ​នឹង​កើនឡើង​ដល់ ១ លាន​លាន​ដុល្លារ​។​

​លោក​ផូ​ល​បាន​ស្វះ​ស្វែងរក​ការបោះឆ្នោត​មួយ​ដើម្បី​កុំឱ្យ​មានការ​ចំណាយ​នេះ​និង​បដិសេធ​មិនឱ្យ​បង្កើនល្បឿន​ទៅមុខ​ឡើយ នៅពេល​លោក​ត្រូវបាន​គេ​បដិសេធ​នោះ​។​

​ព្រឹទ្ធសមាជិក​នៃ​រដ្ឋ​កេ​ន​ថាក់​គី​រូបនេះ​និយាយថា “​ខ្ញុំ​បាន​ឈរឈ្មោះ​សម្រាប់​តំណែង​នេះ​ពីព្រោះ​ខ្ញុំ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ឱនភាព​១​លាន​លាន​ដុល្លារ​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​។ ឥឡូវនេះ​យើង​ឃើញ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចូល​ដៃ​ចូល​ជើង​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បីឱ្យ​យើង​ជួប​ឱនភាព​១​លាន​លាន​ដុល្លារ​។ ខ្ញុំ​មិនអាច​មើលឃើញ​វិធី​ផ្សេង​ក្រៅពី​ជំទាស់​នោះឡើយ​”​។​

​ទោះបី​សិទ្ធិអំណាច​របស់​រដ្ឋាភិបាល​ក្នុងការ​ចំណាយលុយ​មួយចំនួន​អាច​នឹង​ផុតកំណត់​នៅ​ពាក់​កណ្តាលអធ្រាត្រ ក៏​វា​ទំនង​មិន​ចូល​ជា​ធរមាន​ភ្លាមៗ​នោះដែរ​។ បុគ្គលិក​សំខាន់ៗ​នឹង​នៅតែ​បន្តធ្វើ​ការ​ដដែល​ទេ​៕ ដោយ៖ កញ្ញាដាលីស

វិមាន​កា​ពី​តូ​ល​របស់​អាមេរិក