រដ្ឋាភិបាល​អាមេរិក​បិទ​ដោយសារ​ព្រឹទ្ធសភា​មិន​អនុម័ត​ច្បាប់​ថវិកា បុគ្គលិក​រាប់ម៉ឺន​នាក់​នឹង​សម្រាក​

3019

.​ទាហាន​អាមេរិក​ជាង​មួយ​លាន​នាក់​នឹង​បន្ត​បំរើ​ការងារ​ដោយ​គ្មាន​ប្រាក់ខែ​

​រដ្ឋាភិបាល​អាមេរិក​បាន​ឈានដល់​ការបិទ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​សៅរ៍​ទី​២០​មករា​នេះ ក្រោយ​ពួក​ព្រឹទ្ធសភា​មិនបាន​អនុម័ត​ញត្តិ​ថវិកា​​បណ្តោះអាសន្ន​មួយ​មុន​កាលកំណត់​ពាក់​កណ្តាលយប់​ថ្ងៃ​សុក្រ​ដែល​នឹង​ពន្យារ​ការចាយវាយ​ថវិកា​រហូតដល់​ថ្ងៃ​១៦​កុម្ភៈ​។​

​តាមពិត​ការផ្តល់​ថវិកា​ត្រូវបាន​បញ្ឈប់​ដល់​បណ្តា​ទីភ្នាក់ងារ​សហព័ន្ធ​ជាច្រើន​រួចជាស្រេច​ដោយ​បង្ខំ​អោយ​បុគ្គលិក​រាប់ម៉ឺន​នាក់​សម្រាក​​ពី​ការងារ​។​បណ្តា​ឧទ្យាន​ជាតិ​និង​សារមន្ទីរ​ក៏​នឹងត្រូវ​បិទ​ចំពោះ​សាធារណជន តែ​សេវា​សំខាន់​នឹងត្រូវ​ទុកអោយ​ដំណើរការ​។​

​ក្នុងពេល​ជាមួយគ្នា សេត​វិមាន​បាន​រួសរាន់​បន្ទោស​លើ​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ការបិទ​នេះ ដោយ​ចាត់ទុក​ពួក​កេ​ជា​«​អ្នក​ប​ន្ទុ​ច​​បង្អាក់ មិនមែនជា​អ្នកច្បាប់​»​ទេ​។​

​ក្រោយ​ច្បាប់​ថវិកា​បណ្តោះអាសន្ន​នេះ​មិនអាច​ទទួលបាន​ការគាំទ្រ​សម្លេង​៦០ ដើម្បី​ញ្ចៀ​ស​ការបិទ​រដ្ឋាភិបាល លេខា​ព័ត៌មាន​សេត​វិមាន​​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​«​យើង​នឹងមិន​ចរចា​ពី​ឋានៈ​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ខណៈដែល​ពួក​ប្រជាធិបតេយ្យ​យក​ពលរដ្ឋ​ស្របច្បាប់​របស់​យើង​ធ្វើជា​ចំណាប់ខ្មាំង​ចំពោះ​ការទាមទារ​គ្មាន​ការគិតគូរ​។​ការចរចា​អំពី​កំណែ​ទំរង់​អន្តោប្រវេសន៍ នឹង​ចាប់ផ្តើម​​ដ​រា​ណា​ពួក​ប្រជាធិបតេយ្យ​ចាប់ផ្តើម​ចំណាយ​លើ​កងកម្លាំង​និង​អ្នកគាំទ្រ​យើង​ជាមុន​»​។​

​ជាការ​ឆ្លើយតប​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ​មេដឹកនាំ​គណបក្ស​ប្រចាំ​ព្រឹទ្ធសភា លោក​ស្ជូ​មឺ Schumer និយាយថា លោក​សុំ​ដាក់​បញ្ហា​«​របង​ព្រំដែន​នៅលើ​តុ​»​ក្នុងអំឡុង​ការពិភាក្សា​ជាមួយ​ប្រធានាធិបតី​ត្រាំ តែ​មិន​គ្រប់គ្រាន់​អោយ​លោក​ត្រាំ​ធ្វើការ​យល់ព្រម​ណាមួយ​ទេ​។​

​ពួក​មន្ត្រី​រដ្ឋការ​ជាន់​ខ្ពស់​អាមេរិក​បាន​និយាយថា​ទាហាន​អាមេរិក​ជាង​មួយ​លាន​នាក់​នឹង​បន្ត​បំរើ​ការងារ​ដោយ​គ្មាន​ប្រាក់ខែ​តែ​ប្រ​ធានា​​ធិ​តី​ត្រាំ​នៅតែ​អាចធ្វើ​ដំណើរ​សម្រាប់​កិច្ច​ការទូត​និង​សេវា​សន្តិសុខ​IT​សហព័ន្ធ​នឹង​បន្ត​បើក​ដំណើរការ​។​

​រំលឹកថា​រដ្ឋាភិបាលរ​បស់​លោក​អូ​បា​ម៉ា ក៏​ធ្លាប់​បិទ​អស់​ជាង​២​សប្តាហ៍​កាលពី​ខែតុលា​ឆ្នាំ​២០១៣​។​ពេលនោះ និយោជិត​ប្រមាណ​៨៥០.០០០​នាក់​ត្រូវបាន​អនុញ្ញាតអោយ​ឈប់សម្រាក​៕​ដោយ​៖​វាសនា​

​ទាហាន​អាមេរិក​ជិត​១,៣​លាន​នាក់​នឹងធ្វើ​ការ​ដោយ​គ្មាន​ប្រាក់ខែ​