រដ្ឋាភិបាល​ឥណ្ឌា​យល់ព្រម​ទិញ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Apache ចំនួន ៦ គ្រឿង​ពី​អាមេរិក

1062
ចែករម្លែក

​ក្រុមប្រឹក្សា​លទ្ធកម្ម​ការពារជាតិ​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​សីហា​បាន​អនុញ្ញាតឱ្យ​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ AH-64E Apache ចំនួន ៦ គ្រឿង​ពី​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​សារព័ត៌មាន​នានា ដកស្រង់​ប្រភពពី​ក្រសួងការពារជាតិ​ឥណ្ឌា​។​

​កាសែត Hindustan Times បាន​រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​ផលិត​ដោយ​ក្រុមហ៊ុន Boeing របស់​អាមេរិក​នេះ ត្រូវគេ​រំពឹងថា​នឹង​ចំណាយ​ប្រហែល ៦៥០ លាន​ដុល្លារ​។​

​កាសែត​នេះ​បានចង្អុលបង្ហាញ​ថា​ឧទ្ធម្ភាគចក្រ Apache ចំនួន ៦ គ្រឿង​នេះ​នឹងត្រូវ​ទិញ ជា​ជម្រើស​ទិញ​បណ្តាក់ នៅក្នុង​កិច្ចសន្យា​របស់​កងទ័ព​អាកាស​ឥណ្ឌា (IAF) ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០១៥​។​

​នៅ​ខែកញ្ញា​ឆ្នាំ ២០១៥ រដ្ឋាភិបាល​ឥណ្ឌា​និង​អាមេរិក និង​ក្រុមហ៊ុន Boeing បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជិត ៣ ពាន់​លាន​ដុល្លារ​សម្រាប់​ការទិញ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Apache ចំនួន ២២ គ្រឿង​និង​ឧទ្ធម្ភាគចក្រ Chinook ចំនួន ១៥ គ្រឿង​៕ ដោយ៖ កញ្ញាដាលីស

ឧទ្ធម្ភាគចក្រ​ប្រភេទ AH-64E Apache ផលិត​ដោយ​ក្រុមហ៊ុន Boeing