រដ្ឋាភិបាល​ឥណ្ឌា​អនុម័ត​ទោស​ប្រហារជីវិត​ចំពោះ​ជន​ចាប់រំលោភ​កូនក្មេង​

193

​រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃ​សៅរ៍​ទី​២១​មេសា​បាន​អនុម័ត​ទោស​ប្រហារជីវិត​ចំពោះ​ជន​ចាប់រំលោភ​កូនក្មេង ក្រោយ​មាន​ករណី​ចាប់រំលោភ​បូក​និង​សម្លាប់​កុមារី​ម្នាក់​​រួម​ទាំង​ការចាប់រំលោភ​ដ៏​រន្ធត់​ជា​បន្តបន្ទាប់​ដែល​បាន​បង្ក​កំហឹង​នៅ​ទូទាំង​ប្រទេស​។​

​មន្ត្រី​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា នាយក​រដ្ឋមន្ត្រី​ណា​រេ​នដ្រា ម៉ូ​ឌី បាន​កោះប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​វិធានការ​នេះ​កាលពី​ថ្ងៃ​សៅរ៍​។​

​ការប្រឆាំង​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ពាសពេញ​ប្រទេស​ឥណ្ឌា​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយសារតែ​ការចាប់រំលោភ​ហើយ​សម្លាប់​ក្មេងស្រី​អ៊ីស្លាម​ដោយ​បុរស​ហិណ្ឌូ​មួយក្រុម​​នៅក្នុង​រដ្ឋ​ចាម​មូ និង​កា​ស្មៀ ដែល​វា​រឹតតែ​បន្ថែម​សម្ពាធ​អោយ​លោក​ម៉ូ​ឌី ចាត់វិធានការ​។​

​គណៈរដ្ឋមន្ត្រី​ឥណ្ឌា​កាលពី​ថ្ងៃ​សៅរ៍​បាន​អនុម័ត​ច្បាប់​កែប្រែ​មួយ​ស្តីពី​អំពើ​ហិង្សា​ផ្លូវភេទ​ដើម្បី​អោយ​មាន​ការដាក់ទោស​ធ្ងន់​ដល់​ជន​ដែល​រំលោភ​លើ​កុមារ​អាយុ​ក្រោយ​១២​ឆ្នាំ​៕​ដោយ​៖​វាសនា​